ទឹក «​តែ​» ក៏បង្ក​គ្រោះថ្នាក់​ដែរ​

​ការផឹក​ទឹក «​តែ​» បើទោះបី​វា​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​មហាសាល​ក្តី ប៉ុន្តែ​វា​ក៏មាន​ផលប៉ះពាល់​មិនតិច​ដែរ ។ ហេតុនេះ​ក្រុមមនុស្ស​ដែល​ចូលចិត្ត​ផឹកទឹក «​តែ​» គប្បី​ធ្វើការ​សិក្សា​ឈ្វេងយល់​ទុក​ការពារ​គ្រោះថ្នាក់ ដោយ​ប្រការ​ណាមួយ ។​

-​ទល់លាមក​ព្រោះ​សារធាតុ​ថេ​ន​នី​ន​
​សារជាតិ​ថេ​ន​នី​ន​ដែលមាន​នៅក្នុង​ស្លឹក «​ែ​ត​» ជា​ឱសថ​អាច​ប្រើ​បំបាត់​អាការរោគ​ឈឺពោះ​ដោយ​ធម្មជាតិ បើសិន​ប្រព័ន្ធ​ធ្វើ​ការងារ​ក្នុង​រាងកាយ​របស់​អ្នក​ប្រក្រតី ។ បើ​ផឹកទឹក «​តែ​» ច្រើនជាង ៣ ពែង អាច​បង្ក​ឱ្យ​កើត​អាការ​ទល់លាមក ។​

-​ត្រាំ «​តែ​» យូរពេក​
​ការ​ត្រាំ​ថង់ «​តែ​» យូរពេក​បង្ក​ឱ្យ​ទឹក «​តែ​» ឡើង​ចត់ ព្រោះ​សារជាតិ​ថេ​ន​នី​ន​នោះបាន​រលាយ​ចូលទៅក្នុង​ពែង «​តែ​» ច្រើនពេក ។​

-​កាត់បន្ថយ​ការ​ស្រូបយក​សារជាតិ​អាហារ​
​សារជាតិ «​តែ​» ដែល​ក្រាស់​ក្នុង​ទឹក «​តែ​» ច្រើនពេក​វា​នឹង​ទៅ​រាំងស្ទះ​ដល់​ការធ្វើការងារ​របស់​ពោះ​វៀ់​ន​មិនអាច​ស្រូបយក​សារ​ជ​តិ​អាហារ​ទៅ​ចិញ្ចឹម ដល់​រាងកាយ ពិសេស​វិ​តា​មីន B1 និង ធាតុដែក ។ សម្រាប់​ពេលវេលា​ដ៏​ល្អ បំផុត​ក្នុងការ​ផឹកទឹក «​តែ​» គឺ​ក្រោយពី​ការបរិភោគ​អាហារ​រួច​ប្រមាណ​រយៈពេល ពី ២ ទៅ ៣ ម៉ោង ។ បើទោះបី «​តែ​» បៃតង​ផ្តល់នូវ​គុណប្រយោជន៍​ខ្ពស់​ក្តី ប៉ុន្តែ​ក៏ត្រូវ​ប្រយ័ត្នប្រយែង និង ហាម​ផឹក​ខុសពេល​វេលា ។​

-​ទឹក «​តែ​» ផ្អូម
​បើសិន​យើង​ទុកចោល​ជាច្រើន​ម៉ោង​ឃើញថា ទឹក «​តែ​» ឡើង​ផ្អូម ។ ក្រៅពី នេះ​ការ​ផឹកទឹក «​តែ​» ក្តៅ​ខ្លាំង​ក៏​ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព​ដែរ ព្រោះ​ទឹក​ក្តៅ​អាចធ្វើឱ្យ​រលាក​បំពង់ខ្យល់ និង ប្រព័ន្ធ​រំលាយ​អាហារ​ដែលជា​មូលហេតុ បង្ក​ឱ្យ​កើតរោគ​មហារីក​នៅ​ថ្ងៃ​អនាគត ៕



Related