ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ​នៅ​ស្រុក​ស្ទឹងហាវ​នឹង​ទទួលបាន​សេវា​ទឹកស្អាត​

​ខេត្ត​ព្រះសីហនុ​៖ លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹងហាវ​ការអះអាង ប្រាប់​បណ្តាញ​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥​ថា ចាប់ពី​ពេល​ដ៏​ឆាប់​ខាងមុខនេះ​ទៅ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹងហាវ ចំនួន​៣​ឃុំ​ស្មើនឹង​១០​ភូមិ ដែល​ធ្លាប់តែ​មានការ​លំបាក​ផ្នែក​សេវា​ទឹកស្អាត មិន​គ្រប់គ្រាន់ គុណ​ភាពមិន​ស្តង់ដា​នោះ នឹង​ទទួលបាន​សេវា​ទឹកស្អាត​តាមរយៈ​ក្រុមហ៊ុន​ទឹកស្អាត​អាន​កូ ដ៏​ធំ​ប្រចាំខេត្ត​ព្រះសីហនុ ។​

​លោក​បន្តថា​៖ តាមពិតទៅ​កា​រត​បណ្តាញ​ទឹកស្អាតរ​បស់​ក្រុមហ៊ុន​អាន​កូ​នេះ​យោងតាម​គម្រោង​ត្រូវ​ត​ចូល​តាម​ផ្ទះ​រួចរាល់​ទៅហើយ​បើ​គិត​មកដល់ពេលនេះ ប៉ុន្តែ​ដោយសារតែ នៅ​ស្រុក​ស្ទឹងហាវ​មាន​ក្រុមហ៊ុន​ឯកជន​កំពុង​ប្រតិបត្តិ​ការណ៍ ទើប​ការចចារ​អូសបន្លាយ រហូតមកដល់​ពេលនេះ​ទើប​ឈានដល់​ការព្រមព្រៀង​គ្នា​។ ជំ​ហ៊ាន​ដំបូង ក្រុមហ៊ុន​អាន​កូ នៅ​ប្រើប្រាស់​បណ្តាញ​ចាស់ ហើយ​នៅពេល​បន្ទាប់​ក្រុមហ៊ុន​អាន​កូ​នឹង​ត​បណ្តាញ​ចែកចាយ​ថ្មី ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​ ​ ​

​ជុំវិញ​ការតភ្ជាប់​បណ្តាញទឹក​ស្អាត​ថ្មី​នេះ បងប្រុស ងួន ក៏ដូចជា​ប្រជាពលរដ្ឋ​ដ៍ទៃ បាន​សម្តែង​នូវ​ការ​សារ​ទរ​យ៉ាងខ្លាំង ព្រោះ​កន្លងមក​នៅ​ស្រុក​ស្ទឹងហាវ មានការ​លំបាក​យ៉ាងខ្លាំង​ជុំវិញ​សេវា​ទឹកស្អាត​នេះ ព្រោះតែ​ក្រុមហ៊ុន​មុន​ពុំបាន​យកចិត្តទុកដាក់​អោយបាន​ដិតដល់​លើ​ផ្នែក​សេវា​អតិថិជន ជាពិសេស​លើ​គុណភាព​ទឹក ទឹក​មាន​ភាពល្អក់​កក​ករ ពេលខ្លះ​ទឹក​ឡើង​ពណ៌​ក្រហម និង​ថ្ងៃ​ខ្លះ​ដាច់ទឹក​២​ទៅ​៣​ថ្ងៃ​ទើប​មានទឹក​វិញ​។ ដូចនេះ​លោក និង​ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ សង្ឃឹមថា​នៅពេល​ទឹកស្អាត​របស់​ក្រុម​អាន​កូ​ចូលដល់​ស្រុក​ស្ទឹងហាវ ប្រជាពលរដ្ឋ​លែងមាន​ការបារម្ភ​ទៀតហើយ ជុំវិញ​គុណភាព និង​អនាម័យ ៕ សមុទ្រ​ខៀវ​ ​

KA-04-12-2015-17 KA-04-12-2015-18 KA-04-12-2015-19 KA-04-12-2015-20