ប្រតិបត្តិការ វាយឆ្មក់របស់សហរដ្ឋអាម៉េរិក និងអាហ្គានីស្ថាន ដោះលែងមនុស្សបាន៤០នាក់ ពីមន្ទីរឃុំឃាំងរបស់ពួក តាលីបង់

កាប៊ុល៖ ប្រតិបត្តិការយោធាសហរដ្ឋអាម៉េរិក និងអាហ្គានីស្ថាន ដែលអមជាមួយនឹងឧទ្ធម្ភាគចក្រ ប្រដាប់ដោយកាំភ្លើង បានដោះលែងកម្លាំងយោធា និងប៉ូលីសបានចំនួន៤០នាក់ ដែលត្រូវបានពួកតាលីបង់ ចាប់ដាក់ក្នុងមន្ទីរឃុំឃាំង ក្នុងតំបន់ភាគខាងត្បូង ប្រទេស អាហ្គានីស្ថាន ដែលនេះជាប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំមួយ ដើម្បីបង្ក្រាបក្រុមបះបោរឥស្លាម នេះបើយោងតាម សេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

ប្រតិបតិ្តការរំដោះនេះ បានធ្វើឡើងតាំងពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្នុងស្រុក Nawzad ខេត្ត Helmand ភាគខាងត្បូងប្រទេស អាហ្គានីស្ថាន ដែលជាខេត្តសម្បូរដោយដំណាំអាភៀនច្រើនជាងគេ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ស្របពេលដែលមានការសង្ស័យថាតើ មេដឹកនាំតាលីបង់លោក Mullash Akhtar Mansour ពិតជាបានស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារគ្នា នៅប៉ាគីស្ថាន ឬយ៉ាងណានោះ។

យោធាសហរដ្ឋអាម៉េរិក បានឲ្យដឹងថា កងកម្លាំងសន្តិសុខពិសេសរបស់អាហ្គានីស្ថាន បានបំពេញបេសកកម្មជាមួយឧទ្ធម្ភាគចក្រ ក្នុងស្រុក Nawazad។ បន្ទាប់ពីប្រតិបត្តិការនេះ កងកម្លាំងអាហ្គានីស្ថានបានដោះលែងមនុស្ស បានចំនួន៤០នាក់ ក្នុងនោះរួមមាន ប៉ូលីស កម្លាំងទ័ពជាតិ និងសមាជិកប៉ូលីសតាមបន្ទាត់ព្រំដែនអាហ្គានីស្ថាន។

យ៉ាងនេះក្តី សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថាតើ កម្លាំងសន្តិសុខបានរំដោះចំណាប់ខ្មាំង ដោយរបៀបណា និង ពេលណានោះទេ៕

ប្រតិបត្តិការ វាយឆ្មក់របស់សហរដ្ឋអាម៉េរិក និងអាហ្គានីស្ថាន ដោះលែងមនុស្សបាន៤០នាក់ ពីមន្ទីរឃុំឃាំងរបស់ពួក តាលីបង់

ប្រតិបត្តិការ វាយឆ្មក់របស់សហរដ្ឋអាម៉េរិក និងអាហ្គានីស្ថាន ដោះលែងមនុស្សបាន៤០នាក់ ពីមន្ទីរឃុំឃាំងរបស់ពួក តាលីបង់