វិធី​អាំង​សាច់​ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​នឹង​រោគ​មហារីក​

​តាម​ទិន្នន័យ​ពី​វិទ្យា​សា្ថ​ន​រោគ​មហារីក​ជាតិ​របស់​សហរដ្ឋអាមេរិក បាន​រកឃើញថា ការបរិភោគ​អាហារ​អាំង​មាន​បញ្ហា​ប្រឈម​ការ​កើតរោគ​មហារីក ។ ការកើត​អាការ​បែបនេះ​ដោយសារ​ការ ផ្លាស់ប្តូរ​នៃ​សារជាតិ​គីមី​ក្នុង​អាហារ​ដែល​នៅពេល​ត្រូវ​កម្តៅ​ខ្លាំង​ធ្វើឱ្យ​ខ្លាញ់ ឬ ទឹក​ស្រ​ក់លើ​ចង្ក្រាន​ក្លាយជា​អណ្តាតភ្លើង​បង្ក​ជា​រោគ​មហារីក​ដល់​អ្នក​បរិ​ភោគ ។ មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ការពារ​ផលប្រយោជន៍​សាធារណៈ (Center for Science in the Public Interest) របស់​សហរដ្ឋអាមេរិក​បានធ្វើ​ការណែនាំ​ពី​គន្លឹះ​ជួយ​កាត់បន្ថយ​បញ្ហា​ប្រឈម​ចំពោះ​ការ​អាំង​សាច់​លើ​ចង្ក្រាន​ភ្លើង​ដែល​បង្កើតជា​អណ្តាតភ្លើង​ធ្វើឱ្យ​កើតរោគ​មហារីក​ដូចខាងក្រោម​៖

១-​គួរ​ជ្រើសរើស​ប្រភេទ​បន្លែ ផ្សិត ផ្លែឈើ​ឱ្យបាន​ច្រើនជាង​អាហារ​ប្រភេទ​សាច់សត្វ ។​
២-​បើ​ត្រូវការ​អាំង​សាច់​ត្រី ឬ សាច់សត្វ​គួរ​ជ្រើសរើស​សាច់​មិន​ជាប់​ខ្លាញ់ ។​
៣-​មិនគួរ​អាំង​សាច់​ក្នុងពេលដែល​សាច់​នៅ​ក្លាស្សេ​ជាប់​ទឹកកក​នៅឡើយ ។ យក​ល្អ​ត្រូវ​ធ្វើឱ្យ​ទឹកកក​រលាយ​អស់​សិន​មុន​យកមក​អាំង ។​

៤-​អាំង​សាច់​ក្នុង​ម៉ៃ​ក្រូ​វ៉េវ​ឱ្យបាន​ពី ២ ទៅ ៥​នាទី​សិន ដើម្បី​កម្ចាត់​សារជាតិ​ទឹក​ក្នុង​សាច់​ដែល​បង្ក​ឱ្យ​កើតរោគ​មហារីក​ដល់​ទៅ ៩០ ភាគរយ ។​
៥-​ផ្អាប់​សាច់​មុន​អាំង ១ នាទី​សិន ដើម្បីឱ្យ​អាចជួយ​កាត់បន្ថយ​សារជាតិ​រោគ​មហារីក ។ ក្រៅពីនេះ​ពេល​បរិភោគ​ទៅ​រាងកាយ​ទទួលបាន​សារជាតិ​អុកស៊ីដកម្ម​ដែល​បានមកពី​គ្រឿង​ផ្អាប់​ថែមទៀត​ផង ។​

*​វិធី​អាំង
១-​ហាម​ប្រើ​សីតុណ្ហភាព​ខ្ពស់​ក្នុងការ​អាំង​សាច់ ព្រោះ​អាច​បង្ក​ឱ្យ​កើតរោគ​មហារីក ។​
២-​ការ​អាំង​ដោយ​ប្រើ​ហ្គាស​ដែលមាន​សី​-​តុ​ណ្ហ​ភាព​ទាប​ប្រសើរ​ជាង​ការ​អាំង​ដោយ​ធ្យូង​ឬ​អុស ព្រោះ​យើង​អាច​គ្រប់គ្រង​កម្តៅ​បាន​ប្រសើរ​ជាង ។​
៣-​បើសិន​ប្រើ​ធ្យូង គួរ​ជ្រើសរើស​ធ្យូងឈើ​សាច់​រឹង​ប្រសើរ​ជាង​សាច់​ឈើ​ខ្ចី ព្រោះ​វា​នឹង​ផ្តល់ សីតុណ្ហភាព​ទាប​ជាង ។​
៤-​ចៀសវាង​ការបរិភោគ​អាហារ​ដែល​ខ្លោច ឬ ឆេះ ៕ ដេប៉ូ​

​ ​ ​ ​

Related