ចង់បាន​កូន​មួយ​សិន​ចាំ​បែក​គ្នា​

នាង​ខ្ញុំ​មិនដឹងថា​គួរ​ចាក​ចេញពី​គាត់​ភ្លាមៗ ឬ រង់ចាំ​ព្យាបាល​ជំងឺ​អត់​កូន​ដោយ​ស្ងាត់ៗ​ដើម្បី​អាចមាន​កូន​ជាមួយ​គាត់​ទើប​សុំ​បែក​ទេ ? ព្រោះ​បច្ចុប្បន្ន​គាត់​ហាក់​មិន​ចង់​រៀបការ​ជាមួយ​នាង​ខ្ញុំ បែរជា​ចង់ឱ្យមាន​គ្រួសារ​រៀងខ្លួន ហើយ​ប្រែក្លាយ​ទំនាក់ទំនង​នេះ​ឱ្យទៅជា​រឿង​សហាយស្មន់​ទៅវិញ ។ នាង​ខ្ញុំ​អាយុ ៣៣ ឆ្នាំ ត្រូវបាន​គេ​វាយតម្លៃថា​មាន​ភាពស្រស់ស្អាត មានចំណេះដឹង និង មានទ្រព្យ​ច្រើន​គួរសម ។ និយាយ​បែបនេះ​មិនមែន អួត​នោះទេ តែ​ដើម្បីឱ្យ​យល់​ពី​ស្ថានភាព​នាង​ខ្ញុំ និង អាច​ផ្តល់​ជា​យោបល់​ល្អ​បំផុត ។

នាង​ខ្ញុំ​មាន​មិត្ត​ប្រុស​ម្នាក់​អាយុ​ច្រើនជាង​នាង​ខ្ញុំ ៣ ឆ្នាំ គាត់​ជា​អ្នក​ភ្នំពេញ រូបរាង​សង្ហា មានការ​ងារ​ល្អ ជួល​ផ្ទះ និង ធ្វើការ​នៅ​ម្តុំ​ដែល​នាង​ខ្ញុំ​រស់នៅ ។ នៅក្នុង​វ័យ​ជាង ៣០ ឆ្នាំ តើ​ស្ត្រី​ណា​ដែល​មិន​ចង់បាន​គ្រួសារ​មួយ​ប្រកបដោយ​សុភមង្គល ? ទំនាក់ទំនង​របស់​យើង​ទាំងពីរ​មាន ភាពល្អប្រសើរ​ខ្លាំងណាស់ ប៉ុន្តែ​ក្រោយ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ឆ្នាំនេះ គាត់​បែរជា​សួរ​នាង​ខ្ញុំ​ថា ប្រសិនបើ​ថ្ងៃក្រោយ​យើង​ទាំងពីរ​មានគ្រួសារ​រៀងខ្លួន តើ​អាចទាក់ទង​គ្នា​ដោយ​លួចលាក់​បានដែរ​ទេ ? ​ស្តាប់​សម្តី​របស់គាត់ នាង​ខ្ញុំ​គិតថា​នឹង​ចាក​ចេញពី​ជីវិត​គាត់ ។

នាង​ខ្ញុំ​មាន​បញ្ហា​សុខភាព​បន្ត​ពូជ ដូច្នេះ​ប្រសិនបើ​ចាក​ចេញពី​គាត់​នោះ ប្រហែលជា​នាង​ខ្ញុំ​ត្រូវ​ចំណាយពេល​ច្រើន​ថែមទៀត​ដើម្បី​រកបាន​គូ​អនាគត ហើយ​ការ​មានកូន​ប្រហែលជា​កាន់តែ​លំបាក ដូច្នេះ​នាង​ខ្ញុំ​គិតថា​ចង់​មានកូន​ជាមួយ​គាត់​សិន​សឹម​ចាក​ចេញពី​គាត់ ព្រោះ​សម្តី​របស់គាត់​បានធ្វើឱ្យ​នាង​ខ្ញុំ​គិតថា មិន​សម​នឹង​ឱ្យ​កូន​ហៅ «​ឪ​» នោះឡើយ ។ ពេលនេះ​មិនដឹងថា​គួរ​ជ្រើស រើស​ការចាកចេញ​ពី​គាត់​ភ្លាមៗ ឬ មួយ​រង់ចាំ​មានកូន​រួច​ទើប​ចាកចេញ ឬ យ៉ាងណា​នោះទេ ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​

បាន​អាន​រឿងរ៉ាវ​របស់​នាង​ហើយ វា​ហាក់ដូចជា​នាង​មិនបាន​គិតដល់​មនោសញ្ចេតនា​រវាង​អ្នក​ជាប់​ទាក់ទិន ឬ អាណិតអាសូរ​កូន (​ប្រសិន បើ​មាន​) ដែល​ត្រូវ​ក្លាយជា​កូន​គ្មាន​ឪ ។ រឿង​មនោសញ្ចេតនា​យើង​ពិបាក​នឹង​កំណត់ បាន​ថា​នឹង​ទៅជា​បែប ណា​នៅពេល​អនាគត ហើយ​នៅពេល​មាន​ចំណង​កាន់តែច្រើន​យើង​ក៏​នឹង​កាន់តែ​ពិបាក​ស្រាយ ។ នាង​និយាយថា មិត្ត​ប្រុស​របស់​នាង​ជា​មនុស្ស​ដែល​មិនគួរ​ឱ្យ​កូន​ហៅថា «​ឪ​» ចុះ​ចាំបាច់​អ្វី​នាង​ត្រូវ​មានកូន​ជាមួយ​គាត់ ហើយ​បែរជា​ចង់ឱ្យ​កូន​ក្លាយជា​មនុស្ស​អត់​ឪ​ទៅវិញ ។ បើទោះជា​មាន​សមត្ថភាព​អាច​ចិញ្ចឹម​កូន​តែម្នាក់ឯង​បាន ប៉ុន្តែ​នាង​គួរតែ​អាណិតកូន ហើយ​ចូរ​ស្រមៃ​ថា នៅពេល​កូន​សួររក​ឪ តើ​នាង​ត្រូវ​ឆ្លើយ​បែបណា ហើយ​កូន​នឹងមាន​អារម្មណ៍​យ៉ាងណា ? នាង​មាន​បញ្ហា​សុខភាព​បន្ត​ពូជ​វា​ជា​រឿង​គួរឱ្យ​សោកស្តាយ​មួយ​ក្នុង​ឆាកជីវិត ប៉ុន្តែ​នេះ​ក៏​មិន​មានន័យថា​នាង​អស់ជម្រើស​នោះដែរ ។

នាង​ជា​អ្នកមាន​ធូរធារ​ម្នាក់ ដូច្នេះ​ការចំណាយ​ប្រាក់​ខ្លះ​ដើម្បី​ព្យាបាល​ជំងឺ​អត់​កូន ឬ មួយ​អាច​ជួល​ស្ត្រី​ម្នាក់​ឱ្យ​ព​ញេះ​ជំនួស​ប្រហែលជា​មិន​ពិបាក​នោះទេ ។ ក្រៅពីនេះ​នាង​ក៏​នៅមាន​ជម្រើស​ផ្នែក​វិទ្យាសាស្ត្រ​ផ្សេងៗ​ទៀត ម្យ៉ាង​នាង​មាន​រូប​សម្រស់​ស្អាត ជា​អ្នកមាន​សមត្ថភាព ហេតុអ្វី​ថា​មិនអាច​រក​បុរស​ម្នាក់ ដែល​ស័ក្តិសម​សម្រាប់​ខ្លួនឯង ។ និយាយ​ពី​ការ​បែក​គ្នា​ក្រោយ​មាន​ផ្ទៃពោះ នេះ​ជា​ជម្រើស​មិនគួរ​ឱ្យ កើតមាន​ប្រសិនបើ​នាង​យល់ថា​គាត់​នោះ​មិន​ស័ក្តិសម​ធ្វើជា​ឪពុក ព្រោះថា​ប្រសិនបើ​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ​ហើយ​នោះ នាង​នឹង​ឆ្កួតចិត្ត​ដោយសារ ភាពជា​បុរស «​សម្បូរ​ស្នេហ៍​លួចលាក់​» របស់គាត់ ។ ម្យ៉ាងទៀត​បន្ទាប់ពី​មានកូន​ជាមួយគ្នា​រួចហើយ​ស្ថានភាព​នឹង​ធ្លាក់​ទៅក្នុង​លក្ខខណ្ឌ​មួយ​ផ្សេងទៀត ញេ​ល​គឺ​អ្នក​ទាំងពីរ​នឹងមាន​ចំណង​មួយ ជាន់​ទៀត​គឺ​មនោសញ្ចេតនា​ឪពុក និង កូន ។

ប្រសិន​នាង​មាន​ផ្ទៃ​ញេះ ជាមួយ​គាត់ ប៉ុន្តែ​លាក់ទុក​មិនឱ្យ​ដឹង ហើយ​បែក​ពី​គាត់​នោះ​បញ្ហា​នៅពេល អនាគត​នឹងត្រូវ​ស្មុគស្មាញ​ច្រើន ។ ទីមួយ កូន​សួររក​ឪពុក ទី​ពីរ ឪពុក និង កូន​នឹងមាន​ប្រតិកម្ម​បែបណា​ក្រោយពី​បានដឹង​រឿង​គ្រប់យ៉ាង ? ទី​បី អ្នក ស្រុក​យល់​ដូចម្តេច ? ហើយ​ឪពុកម្តាយ​យកមុខ​ទៅ​ទុក​ឯណា ពេល​នាង មានកូន​តែ​អត់​ស្វាមី ? ខាងលើនេះ​គ្រាន់តែ​ជា​បញ្ហា​ធំៗ​ដែល​នឹង​អាច​កើតឡើង​បន្ទាប់ពី​នាង សម្រេចចិត្ត​មានកូន​ជាមួយ​គាត់​មុននឹង​បែក​គ្នា ។ ចូរ​ស្វែងរក​យោបល់​បន្ថែមទៀត​ពី​មនុស្ស​ដែល​នាង​ទុកចិត្ត និង ជា​អ្នក​ដែលមាន​បទពិសោធច្រើន​ក្នុង​ជីវិត​ស្នេហា ៕

 

Related