លោកឡូរ៉ង់ ហ្វាប៊ីយូស៖បារាំង​ឈប់​យក​លោកអាសាដ​ធ្វើ​ជា​ឧបសគ្គ​នៃ​អន្តរកាល​នយោបាយ​នៅ​ស៊ីរី

នៅ​ថ្ងៃ​សៅរ៍ ទី៥ ធ្នូ លោក​ប្រមុខ​ការទូត​បារាំង​ឡូរ៉ង់ ហ្វាប៊ីយូស​បាន​ថ្លែង​ឲ្យ​ដឹង​ពី​ជំហរ​ថ្មី​របស់​បារាំង​សម្រាប់​ដំណោះស្រាយ​ឲ្យ​វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ យោង​តាម​លោក​ហ្វាប៊ីយូស បារាំង​ឈប់​យក​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ធ្វើ​ជា​ឧបសគ្គ​នៅ​ក្នុង​ដំណើរការ​ផ្លាស់ប្តូរ​របប​នយោបាយ​នៅ​ស៊ីរី​ទៀត​ឡើយ មាន​ន័យ​ថា គេ​អាច​ដាក់​បញ្ចូល​លោក​អាសាដ​ជា​តួអង្គ​នយោបាយ​ម្នាក់​នៅ​ក្នុង​សម័យ​អន្តរកាល​នយោបាយ​ស៊ីរី។ គួរ​ជម្រាប​ជូន​ថា​កន្លង​មក បស្ចិមលោក រួម​ទំាង​បារាំង​ផង​បាន​ប្រកាស​ដាច់​ណាត់​ថា បុគ្គល​អាសាដ​មិន​អាច​បន្ត​ស្ថិត​ជា​តួអង្គ​នយោបាយ​នៅ​ក្នុង​សម័យ​អន្តរកាល និង​អនាគត​នយោបាយ​ស៊ីរី​បាន​ទេ។

  • លោកឡូរ៉ង់ ហ្វាប៊ីយូស៖បារាំង​ឈប់​យក​លោកអាសាដ​ធ្វើ​ជា​ឧបសគ្គ​នៃ​អន្តរកាល​នយោបាយ​នៅ​ស៊ីរី已关闭评论
  • 210 views
  • Hide Sidebar
    A+
Publish on:2015/12/05  Category:​អន្តរជាតិ