កងកម្លាំងសន្តិសុខលីប៊ី សម្លាប់មេបញ្ជាក់ការ ISIS ក្នុងទីក្រុង ទ្រីប៉ូលី

ទ្រីប៉ូលី៖ កងកម្លាំងសន្តិសុខប្រទេស លីប៊ី កាលពីថ្ងៃ សុក្រ កន្លងទៅនេះ បានសម្លាប់លោក Al-Gamati មេបញ្ជាការរបស់ពួកឧទ្ទាមរដ្ឋឥស្លាម ISIS ក្នុងទីក្រុង ទ្រីប៉ូលី នេះបើយោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរទ្រីប៉ូលី ចេញផ្សាយនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការផ្ទុះអាវុធ បានកើតឡើង ក្នុងអំឡុងនៃប្រតិបត្តិការ នៅតំបន់Al-Furnaj កណ្តាលទីក្រុង ទ្រីប៉ូលី។ លោក Al-Gamati បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមកបានបាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យតែម្តង។

អាជ្ញាធរប្រទេស លីប៊ី បានឲ្យដឹងថា លោក al-Gamati ជាអ្នកបង្កការបំផ្ទុះគ្រាប់បែក ក្នុងគោលដៅវាយប្រហារ អាកាសយាន្តដ្ឋាន Mitiga ដែលជាអាកាសយាន្តដ្ឋានដ៏សំខាន់មួយ ក្នុងទីក្រុង ទ្រីប៉ូលី ក៏ដូចជាសកម្មភាពភេវរកម្ម ដទៃទៀតជាច្រើន។

សូមជម្រាបថា ប្រទេស លីប៊ី បានរងគ្រោះដោយសារ បញ្ហាអសន្តិសុខ ចាប់តាំងពីការដួលរលំ នូវរបបរបស់លោក Muammar Gaddafi កាលពីឆ្នាំ២០១១កន្លងទៅនេះ។ ដោយសារការបែកបាក់នយោបាយ ដែលធ្វើឲ្យប្រទេស អាហ្វ្រិកខាងជើងមួយនេះ ធ្លាក់ក្រោមឥទ្ធិពលរបស់ក្រុមជ្រុលនិយម ដែលមានទំនាក់ទំនង ជាមួយពួកឧទ្ទាមរដ្ឋឥស្លាម ៕