ស្ត្រីម្នាក់ ចាប់ក្មួយស្រីជីដូនមួយ ជំរិតទារប្រាក់១០០ដុល្លារ និង១លាន៥សែនរៀល ប៉ុន្តែត្រូវក្របួចជាប់

កំពង់ចាម៖ ក្រោយទទួលបណ្តឹងពី លោក ឆែម សារូំ អាយុ៣៥ឆ្នាំ ជាពលរដ្ឋ នៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង៩ព្រឹកថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីករណីចាប់ក្មេងស្រីម្នាក់ឈ្មោះ លីហ្សា អាយុ ៩ឆ្នាំ ដើម្បីជំរិតទារប្រាក់។ លុះដល់រសៀលថ្ងៃដដែលនេះ នគរបាលខេត្តកំពង់ចាម បានចាប់ជនល្មើស ជានារីម្នាក់ដែលបានចាប់ជំរិតក្មេងស្រី ត្រូវជាក្មួយជីដូនមួយរបស់ខ្លួន ជាថ្នូរនិងប្រាក់១០០ដុល្លារ និង១លាន៥សែនរៀល រួមនិងការលួចយក ម៉ូតូសេ១២៥ ឆ្នាំ២០១៣ មួយគ្រឿងរបស់ឪពុកក្មេងរងគ្រោះ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់ជនល្មើស ។

តាមមន្ត្រីនគរបាល បានឲ្យដឹងថា ហេតុការចាប់ជំរិត នោះបានកើតឡើង នៅរសៀលម៉ោង៤ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកខេត្ត ត្បូងឃ្មុំ។ ក្រោយកើតហេតុភ្លាមនោះ ឪពុកក្មេងស្រីរងគ្រោះបានមកដាក់ពាក្យប្តឹង នៅនគរបាលស្រុកត្បូងឃ្មុំ និង បន្ទាប់ពីសង្ស័យថា ជនល្មើសកំពុងលាក់ខ្លួននៅក្រុងកំពង់ចាម គាត់បានមកប្តឹងនគរបាលក្រុងកំពង់ចាមបន្ថែមទៀត ។ បន្ទាប់ពី ស្តាប់របាយការណ៍ និងវិភាគហេតុផល បានច្បាស់លាស់ លោកឧត្តមសេនីយទោ បែន រត្ន័ ស្នងការនគរបាលខេត្តកំពង់ចាម បានណែនាំមន្ត្រីជំនាញ ដោយប្រគល់ភាកិច្ចជូនលោកវរសេនីយ៍ឯក ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត កំពង់ចាម ដឹកនាំកម្លាំងផ្ទាល់ ចេញប្រតិបត្តិការពិសេស រាយបណ្តាញប្រទាក់ក្រឡា ក្នុងខេត្ត និងសហការជាមួយកម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើយ៉ាងណាបំផ្លាញករណីនេះអោយខាងតែបាន ពិសេសធានាសុវត្តិភាពជនរងគ្រោះ ដើម្បីបានជួបជុំឪពុកម្តាយវិញ។ ដោយមានការសហការល្អ និងទាន់ពេលវេលា ពីឪពុកជនរងគ្រោះ នៅវេលាម៉ោង៣រសៀលនេះ កម្លាំងប្រដេញរបស់នគរបាល ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានស្ទាក់ចាប់ជនសង្ស័យ នៅក្នុងភូមិសាស្រ្តឃុំស្រង៉ែ ដោយចាប់បានជនល្មើសម្នាក់ ជាស្រ្តីក្នុងបណ្តឹង ឈ្មោះ វ៉ន សាវី អាយុ២៤ឆ្នាំ នៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលត្រូវជាប្អូនជីដូនមួយរបស់ម្តាយជនរងគ្រោះ និងរំដោះកុមាររងគ្រោះ ត្រឡប់មកវិញ ដោយសុវត្ថិភាព ប៉ុន្តែគូកនវា បានគេចខ្លួន តែកម្លាំងប្រដេញកំពុងតាមប្រមាញ់។

ជនល្មើស និងម៉ូតូត្រូវបាននាំខ្លួន មកកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ដើម្បីអនុវត្តនិតិវិធី និងបានបញ្ជូនបន្ត ទៅនគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណីដើម្បីចាត់ការបន្ត ។ ឯជនរងគ្រោះ នគរបាលខេត្តកំពង់ចាម បានទាក់ទងទៅអាណាព្យាបាល អោយមកទទួលយកទៅបីបាច់ថែរក្សាវិញ។
លោក ឧត្តមសេនីយទោស្នងការ បានមានប្រសាសន៍ឲ្យដឹងដែរថា ជនល្មើសត្រូវប្រឈមនឹងមាត្រា២៥៣ ២៥៤ នែច្បាប់ព្រហ្មទណ្ឌស្តីពីស្ថានទម្ងន់ទោស ត្រង់ចំណុច៣ ចែងថាជនណាប្រព្រឹត្តក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិ ឬទាមទារអោយបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្តន្ទាទោសពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ ប៉ុន្តែបើតាមមាត្រា២២ នៃច្បាប់ប្រឆាំងការជួញដូរមនុស្សជននេះ ត្រូវជាប់ទោសអស់មួយជិវិតព្រោះច្បាប់បានចែងថា បុគ្គលដែលចាប់បង្ខាំងជនដទៃ ដោយគ្មានអំណាចផ្លូវច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់១ជីវិត ក្នុងករណី១ ធ្វើទារុណកម្ម ឬអំពើឃោឃៅ ២ បណ្តាលអោយមានមនុស្សស្លាប់ ៣ ប្រព្រឹត្តក្នុងគោលដៅជំរឹតយកប្រាក់។

ជាមួយគ្នានោះដែរលោកតា ហ៑ល ហៃ និងលោកយាយ លឹម យ៉ុន ព្រមទាំងឪពុកកុមារីរងគ្រោះ បានសម្តែងនូវការអបអរ ដោយរំភើបព្រមទាំងថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលកំពង់ចាម ដែលបាននាំចៅស្រីរបស់គាត់ ត្រឡប់មកវិញដោយសុវត្ថិភាព៕

ស្ត្រីម្នាក់ ចាប់ក្មួយស្រីជីដូនមួយ ជំរិតទារប្រាក់១០០ដុល្លារ និង១លាន៥សែនរៀល ប៉ុន្តែត្រូវក្របួចជាប់

ស្ត្រីម្នាក់ ចាប់ក្មួយស្រីជីដូនមួយ ជំរិតទារប្រាក់១០០ដុល្លារ និង១លាន៥សែនរៀល ប៉ុន្តែត្រូវក្របួចជាប់

ស្ត្រីម្នាក់ ចាប់ក្មួយស្រីជីដូនមួយ ជំរិតទារប្រាក់១០០ដុល្លារ និង១លាន៥សែនរៀល ប៉ុន្តែត្រូវក្របួចជាប់

ស្ត្រីម្នាក់ ចាប់ក្មួយស្រីជីដូនមួយ ជំរិតទារប្រាក់១០០ដុល្លារ និង១លាន៥សែនរៀល ប៉ុន្តែត្រូវក្របួចជាប់