លើកនេះរឿម វណ្ណៈជួបសំណាងល្អឬទេ ?

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Black Cat របស់ SEA-TV យប់​ថ្ងៃទី​៦​ធ្នូ​អ្នក​ប្រដាល់​រឿ​ម វណ្ណៈ​នៃ​សមាគម​ប្រដាល់​ក្រ​សួង​ការពារជាតិ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phlav Fai ។​

​    ​វណ្ណៈ​ជា​អ្នក​ប្រដាល់​ចិត្តធំ និង វ៉ៃ​ហ៊ាន​ប្ដូរ​មួយរូប​តែ​គេ​ជា​អ្នក​ប្រដាល់​ដែល​ខ្ជិល​ហ្វឹកហាត់​ព្រោះ​ បន្ទាប់ពី​វ៉ៃ​បាន ៣ ទឹក​នោះ​កម្លាំង​គេ​ធ្លាក់ចុះ​តែម្ដង ។​អ្នក​ប្រដាល់​រូបនេះ​បើ​ដឹងថា​ចាញ់​ពិន្ទុ​គូប្រកួត​នោះ​ទោះបី​មួយ​ចាន​ ទឹក​មួយ​ចាន​គោក​ក៏​គេ​ប្រថុយ​ប្ដូរ​ដោយ​មិន​ញញើត​ដែរ ។​

​    ​វណ្ណៈ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨១​ដង ឈ្នះ ៦១​ដង ចាញ់​១៨​ដង និង ស្មើ​ពិន្ទុ ២ ដង ។ គេ​ចូលចិត្ត​ប្រើ​កេង និង​ ជង្គង់​ដើម្បី​ផ្ដួល​គូប្រកួត​ណាស់ ។​

​    ​ចំពោះ​Phlav Fai វិញ​គេ​មិនសូវ​បង្ហាញមុខ​នៅ​ស្រុក​ខ្មែរ​ទេ​តែបើ​តាម​មន្ត្រី​ខាង​ផ្គូរ​ ផ្គង​នោះ​ថា​អ្នក​ប្រដាល់​រូប​នេះ​មានឈ្មោះ​បោះ​សម្លេង​មិន​អន់​ទេ​នៅ​ ស្រុកថៃ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៩​ដង ឈ្នះ​៦៧​ដង ចាញ់​១១​ដង​និង​ស្មើ​ពិន្ទុ ១ ដង ។​

​    ​Phlav Fai គេ​មាន​ស្នើ​ត​កែង និង ជង្គង់​ដែល​វ៉ៃ​ចេញ​យ៉ាង​លឿន​គួរ​ឲ្យ​ខ្លាច ។​កណ្ដាប់ដៃ​របស់គេ​វ៉ៃ​ចេញ​បាន​ លឿន និ​ង ពូកែ​ការពារ​ណាស់ ។​

​    ​អ្នក​ប្រដាល់​កម្ពុជា​រឿ​ម វណ្ណៈ និង អ្នក​ប្រដាល់​ថៃ Phlav Fai នរណា​ជា​អ្នកមាន​សមត្ថភាព​ដណ្ដើម​ជ័យ​ជំ​នះ​ពី​ការប្រកួត​នេះ ?

​     ​ឈឿន ឆៃ​ដែន​ក្លឹប​និរោធ​ន៍​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ Yorth Sayam ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​ឆៃ​ដែន​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែរ ។ អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៣​ដង ឈ្នះ ៦១ ដង ចាញ់​១១​ដង និង ស្មើ​ពិន្ទុ ១ ដង ។​លើស​ង្វៀន​ឆៃ​ដែន​មិនដែល​ខ្វល់​ថា​គូប្រកួត​របស់គេ​ខ្លាំង​ឬ​ខ្សោយ​នោះទេ​ គឺ​ដឹង​ តែ​វាយលុក ។​

​    ​ចំពោះ​Yorth Sayam​វិញ​គេ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ ២-៣​ដង​ហើយ​ដេ​ល​ការប្រកួត​របស់គេ​ភាគច្រើន​បាន​ទទួល​ជ័យជំនះ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​ដង ឈ្នះ​៦៨​ដង​ចាញ់​១០​ដង និង ស្មើ​ពិន្ទុ ១​ដង​។​

     ​ការប្រកួត​មួយ​នេះ​ទាំងសងខាង​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា​ ឈឿន ឆៃ​ដែន​ជា​អ្នកមាន​សមត្ថភាព​ ដណ្ដើម​ជ័យជំនះ ឬ Yorth Sayam ជា​អ្នកមាន​សមត្ថភាព​នោះទេ ។​

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ជួង ទី​តា​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ម៉ូ រដ្ឋា​ ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។​

​     ​ចំពោះ​ការប្រកួត​ប្រដាល់​សាក​លលក្ខណៈ​អាជីព​ដែលមាន ៦ ទឹក​វិញ​នោះ​ប្រាក់ ចេ​ម​ក្លឹប​អា​រុណ​រះ​កីឡា​ប្រ​កួត​ជាមួយ​វ៉ាន់ សារ៉ាក់​ក្លិប​កុមារ​ទេព​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ម​។​