អាន មុន្នី តស៊ូជាមួយគឿម សុវណ្ណនឿតបានឬទេ ?

ភ្នំពេញ:    ​ភ្នំពេញ​:​អ្នក​ប្រដាល់​ដែល​មិនសូវ​ស្កាល់​ឈ្នះ​អាន មុន្នី​ក្លឹប​ម្កុដ​រាជសីហ៍​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រ ​ដាល់​គឿ​ម សុវណ្ណ​នឿ​ត​ក្លឹប​ឃ្លាំងមឿង​កីឡា ។​

​    ​អាច​និយាយបានថា​ពេលនេះ​មុន្នី​ហាក់ដូចជា​ហ៊ាន​ពេក​ហើយ​ដែល​ក្លាហាន​ឡើង​ ប្រកួត​ជាមួយ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​បែបនេះ ។​តែមួយ​រយៈ​នេះ​គេ​សង្កេតឃើញថា​មុន្នី​ហាក់ដូចជា​ប្រឹងប្រែង​ហ្វឹកហាត់​ ណាស់​ហើយ​ការ​ប្រ​កួត​របស់គេ​ក៏​ចាប់ផ្ដើម​ស្គា​ល់ពី​ជ័យជំនះ​ជា​បណ្ដើរៗ​ ដែរ​ហើយ ។​

​    ​សម្រាប់​ការប្រកួត​នេះ​នៅ​មិនទាន់​ប្រា​ដក​ថា​គឿ​ម សុវណ្ណ​នឿ​ត​នឹង​ឈ្នះ​អាន មុន្នី​នោះទេ​ព្រោះ​ជួនកាល​ក៏​អាច​ភ្លាត់ស្នៀត​ដែរ ។​

​    ​ពុទ្ធ សុជាតិ​របស់​ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​លីន ចំណាន​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធិ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៦០​គីឡូក្រាម ។​

​    ​ចំណាន​ជា​អ្នក​ប្រដាល់​ជើងចាស់​គ្រាន់បើ​ដែរ ឯ សុជាតិ​ក៏​ជា​អ្នក​ប្រដាល់​ជើងចាស់​មួយរូប​ដែរ​គ្រាន់តែ​គេ​ជា​អ្នក​ប្រដាល់ ​មិនសូវមាន​ឈ្មោះ​បោះ​សម្លេង​ខ្លាំង​ប៉ុណ្ណោះ ។​សុជាតិ​មាន​ផ្លែ​វ៉ៃ​ល្អ​តែ​ការ​វ៉ៃ​ចេញ​របស់គេ​យឺត​មិនសូវ​ជា​ធ្ងន់​នោះ​ តែ​ការ​វ៉ៃ​ចេញ​ច្បាស់ ។​

 ចំពោះ​ចំណាន​វិញ​ការ​វ៉ៃ​ចេញ​ធ្ងន់​តែ​ មិនសូវ​ច្បាស់​នោះទេ ។ ការ​វ៉ៃ​ចេញ​របស់​អ្នក​ប្រដាល់​រូបនេះ​ហាក់ដូច​ជាមាន​កំហឹង​ជាមួយ​គូប្រកួត​ យ៉ាង​អញ្ចឹង ។​ការប្រកួត​នេះ​ទាំងសងខាង​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​ចាំមើល​ នរណា​ជា​អ្នកមាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ ?

​    ​រិ​ទ្ធ មុន្នី​ក្លឹប​ម្កុដ​រាជសីហ៍​ប្រកួត​ជាមួយ​គង់ វិចិត្រ​ក្លឹប​កងពលតូច​លេខ ៧០ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន៦៣,៥០​គីឡូក្រាម ។​

​    ​មុន្នី​ជា​អ្នក​ប្រដាល់​ជើងចាស់ ឯ វិចិត្រ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ទេ​តែ​អ្នក​ប្រដាល់​រូបនេះ​មិន​ស្រួល​ បង្ក្រាប​ឡើយ​។​មួយរយៈ​នេះ​អ្នក​ប្រដាល់​រូបនេះ​ផ្ដួល​អ្នក​ប្រដាល់​ជើងចាស់ ​បាន​មិនតិច​នោះទេ ។​រិ​ទ្ធ មុន្នី​ដែលមាន​ស្នៀត​វ៉ៃ​ល្អ និង​ រហ័សរហួន​នោះ​មិនទាន់​ប្រាកដថា​ឈ្នះ​គង់ វិចិត្រ​នោះទេ ។​

​    ​ហ៊ឹម បូ​រិ​ន ក្លឹប​អា​រុណ​រះ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សយ វិចិត្រ​ក្លឹប​ពន្លឺ​វិបុល​រិទ្ធី​ពោធិ៍​សែន​ជ័យ​ក្នុង​ប្រ​ ភេទ​ទម្ងន់​៦៩ គីឡូក្រាម ។​