ម៉ៅ ដាំដូចមានឱកាសប្រកួតជាមួយថៃនៅSEA-TV

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Ganzberg របស់ SEA-TV​ព្រឹក​ថ្ងៃទី​៦​ធ្នូ​អ្នក​ប្រដាល់​កម្ពុជា ៣ រូប​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ។​

​    ​អ្នក​ប្រដាល់​មិនសូវ​ល្បីឈ្មោះ​ម៉ៅ ដាំ​ដូច​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ថៃ​ ឈ្មោះ Pharavy ។ Pharavy​ធ្លាប់​ប្រកួត​ចាញ់​សូត្រ ប៊ុន​ធី​ក្លិប​បក្សី​ស្លាប​ដែក​ដោយសារតែ​គេ​ចាញ់​ប្រៀប​កំពស់​របស់​ ប៊ុន​ធី​តែ​អ្នក​ប្រដាល់​រូបនេះ​បាន់​វ៉ៃ​ប៊ុន​ធី​ឲ្យ​អាជ្ញាកណ្ដាល​រាប់ ៨ ។​

​    ​សម្រាប់​ដៅ​ដូច​ទោះបី​ពេលនេះ​គេ​ជា​អ្នក​ប្រដាល់​មួយរូប​កំពុងតែ​ធ្វើ​ឲ្យ ​គេ​ចាប់អារម្មណ៍​ក៏ពិតមែន​តែ​គេ​ទំនង​ ជា​មិនមែន​ឧបសគ្គ​សម្រាប់ Pharavy ទេ​ព្រោះ​គេ​មាន​កំពស់​ប្រហែល​គ្នា​អាច​លេង​គ្នា​បានល្អ​មើល ។​

​    ​សម្រាប់​ការប្រកួត​នេះ​ដោ​ដូច​ត្រូវកា​ឈ្នះ​ណាស់​ដើម្បី​ដើម្បី​កេរ្តិ៍​ សម្រាប់​រក​ឱកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើក​ក្រោយ​ទៀត ឯ Pharavy ក៏​កាន់តែ​ត្រូវការ​ឈ្នះ​ដែរ​ព្រោះ​គេ​មិន​ចង់​ស្ពាយ​បរាជ័យ​ត្រឡប់ទៅផ្ទះ​ វិញ​រាល់​លើក​ នោះទេ ។ នរនា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?

​    ​ង៉ែត រដ្ឋា​ក្លឹប​តា​ព្រហ្ម​មានជ័យ​ប្រកាស​វ៉ៃ​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ Yorth Sing  ដោយ​ពួកគេ​ប្រកួត​គ្នា​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​     ​រដ្ឋា​ជា​អ្នក​ប្រដាល់​ដែល​ល្អ​ជើង​តែបើ​គេ​ល្អ​ជើង​ដែរ​រដ្ឋ​ទាត់​ចេញ​ លែងរួច​តែម្ដង ។ ក្រៅពី​ជើង​ដែល​ធ្ងន់ និង​ រហ័ស​នោះ​រដ្ឋា​ហាក់ដូចជា​មិនមាន​អ្វីដែល​អស្ចារ្យ​នេះ​ទេ ។​

​    ​ចំពោះ Yorth Sing វិញ​គឺ​គេ​ល្អ​ទាំង​ព្រម​តែម្ដង​មិនតែប៉ុណ្ណោះ​គេ​វ៉ៃ​ដោយ​ចិត្តធ្ងន់ និង មិន​បំពាន​លើ​គូប្រកួត​ នោះឡើយ ។​សម្រាប់​ការឡើង​វ៉ៃ​សងសឹក​លើក​នេះ​មិនដឹងថា​រដ្ឋា​បន្ថែម​ស្ថិតិ​ចាញ់​ទៀត ឬ ក៏​ត្រូវតែ​ដណ្ដើម​ជ័យជំនះ​ ឲ្យ​បាន​មកវិញ​ឬក៏​យ៉ាងណា​នោះទេ ។

​     ​ពុទ្ធ ឆាយ​រិទ្ធី​ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Phach Arun ដោយ​ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទ​ម្ង់​៦៧ គីឡូក្រាម ។​

​    ​រិទ្ធី​មិនមែនជា​អ្នក​ប្រដាល់​ចិត្តធំ​ប៉ុន្មាន​ទេ​គឺ​បើ​គេ​មានប្រៀប​លើ​ គូប្រកួត​នោះគេ​ល្អ និង ក្លាហាន​ណាស់​តែបើ​ គូប្រកួត​ខ្លាំងជាងគេ​វ៉ៃ​លែងចេញ​ហើយ​ថែមទាំង​ការពារ និង ដកថយ​ច្រើនជាង​ហើយ ។ រិទ្ធី​ជួប​ជាមួយ Phach Arun ដែលជា​ជើង​ខ្លាំង​ដែរនោះ​មិនដឹងថា​គេ​អាច​យកឈ្នះ​បាន​ឬទេ ។​