លោក ហ៊ុន ម៉ាណែត ប្រកាសសេចក្តីសម្រេចក្រុមការងារ យុវជនCPP នៅទីក្រុង Lyon

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចក្រៅផ្លូវ ទៅកាន់ទ្វីបអឺរ៉ុប នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានធ្វើការប្រកាស សេចក្តីសម្រេចក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា (CPP) ប្រចាំទីក្រុង Lyon ប្រទេសបារាំង។

តាមសេចក្តីរាយការណ៍ ពីក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុង Lyon ប្រទេសបារាំង បានឱ្យដឹងថា ការប្រកាសសេចក្តីសម្រេច នៃរចនាសម្ព័ន្ធរបស់ក្រុមការងារ យុវជន គណបក្សប្រជាជនកម្ពុជា នៅទីក្រុងLyon ប្រទេសបារាំង ពីសំណាក់ លោក ហ៊ុន ម៉ាណែត គឺទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងខ្លាំង។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ រួមនិងក្រុមការងារយុវជន CPP កំពុងតែបំពេញទស្សនកិច្ច ក្រៅផ្លូវការ នៅទ្វីបអឺរ៉ុប ក្នុងបំណងជួបជាមួយនឹងសកម្មជន សមាជិក សមាជិកា និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅក្នុងប្រទេសបារាំង ប៊ិលហ្ស៊ិក ស្វីស និងប្រទេសអាល្លឺម៉ង់៕