សម​ទ្ធិ​ផល​នានា របស់​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​គ្រុប​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ព្រះសីហនុ:  សមិទ្ធផល​នានា របស់​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​គ្រុប ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ ត្រូវបាន​បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៥​។​
              
​កម្ម​ពិធី​នេះ​បាន​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព លោក​បណ្ឌិត ម៉ុង​ឫទ្ធី និង​លោកស្រី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មន្ត្រីរាជការ បុគ្គលិក កម្មករ​កម្មការិនី ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​គ្រុប និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កែវផុស ច្រើន​នាក់​ផងដែរ​។​
             
​លោក​នង ឌី​ណា​រ៉ា មេឃុំ​កែវផុស បាន​ឲ្យ​ដឹងថា សមិទ្ធផល​របស់​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី គ្រុប នៅ​ទីតាំង​ខាងលើ ដែល​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃនេះ រួមមាន សាលាបឋមសិក្សា ចំនួន ២ កន្លែង​ស្មើនឹង ១២ បន្ទប់ និង​អគា​ស្នាក់នៅ​របស់​បុគ្គលិក កម្មករ របស់​ក្រុមហ៊ុន​ចំនួន ៥៣ ខ្នង​ភ្លោះ​ស្មើនឹង ១០៦ ផ្ទះ​៕