មនុស្ស ៤ប្រភេទ​ មិនគួរ​ទទួល​ទាន​ខ្ញី​ដាច់ខាត

ខ្ញីតែងតែមាន​នៅតាម​គ្រប់ផ្ទះ​ទាំងអស់ ​និងល្បីថា ​វាបាន​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ​យើង​អាច​ប្រើខ្ញី​ដើម្បី​ព្យាបាល​ជំងឺក្អក, ​ផ្តាសាយ ​និងឈឺ​បំពង់ក។ ​ខ្ញីត្រូវ​បាន​ដាក់​បន្ថែម​ទៅក្នុង​តែ ​និង​អាហារ​ដើម្បី​ឲ្យកាន់​តែឈ្ងុយ ​និងមាន​រសជាតិ​ឆ្ងាញ់។ ​ខ្ញីក៏អាច​ព្យាបាល​​អាការៈ​ចង់ក្អួត​(មិនស្រួលខ្លួន), ​ក្អួតចង្អោរ, ​ឈឺក្បាល, ​បញ្ហាផ្លូវ​ដង្ហើម

មនុស្ស ៤ប្រភេទ​ មិនគួរ​ទទួល​ទាន​ខ្ញី​ដាច់ខាត

 

ខ្ញីត្រូវបានគេទទួលស្គាល់ថាជាឱសថសក្តិសិទ្ធិជួយសម្រកទម្ងន់។ ​វាជួយ​ដល់​ចំហេះ​កាឡូរី​កាន់តែ​ច្រើនឡើង​នៅក្នុង​រាងកាយ ​ដូច្នេះ​វា​មិនធ្វើ​ឲ្យអ្នក​លែង​មាន​អារម្មណ៍​ឃ្លានទៀត។ ​វាជួយ​សម្រួល​ដល់ការ​រំលាយ​អាហារ,​ បញ្ហាក្រពះ ​និងឆ្អល់​ចុងដង្ហើម។

 

វាក៏អាចជួយកម្ចាត់ឧស្ម័នចេញពីពោះវៀន និងក្រពះរបស់អ្នកផងដែរ។ ​ខ្ញីជួយ​ព្យាបាល​បញ្ហា​រលាក ​និងជួយ​បង្កើន​ចរាចរណ៍​ឈាម។ ​វាក៏អាច​ជួយ​ព្យាបាល​បញ្ហា​ឈឺសាច់ដុំ ​និងសន្លាក់​ដៃជើង។ ​ខ្ញីជំនួយ​ដល់ថ្លើម​ និងជួយ​ព្យាបាល​របួសបាន​ឆាប់រហ័ស។

 

ផ្ទុយទៅវិញ រាល់អត្ថប្រយោជន៍របស់ខ្ញីទាំងអស់ វាមិនអាច​ផ្តល់ឲ្យ​មនុស្ស​គ្រប់គ្នា​បានឡើយ។ ​ខ្ញីអាច​បង្កភាព​គ្រោះថ្នាក់​ដល់មនុស្ស​មួយចំនួន។

 

គ្មានអ្នកណាម្នាក់ធ្លាប់គិតពីផលប៉ះពាល់អវិជ្ជមានរបស់ខ្ញីឡើយ។ ជាធម្មតា ​មនុស្ស​ជឿថា​​ខ្ញី​ជា​រុក្ខជាតិហិរ​ ហើយ​មិនអាច​ផ្តល់​ផល​អាក្រក់ទេ។ ​តែទោះ​បីជាយ៉ាង​ណាក៏ដោយ ​វាអាច​​បង្ក​គ្រោះថ្នាក់​ដល់មនុស្ស​ពិត​ប្រាកដ​មែន។ ​ខាងក្រោមនេះ​យើងនឹង​បង្ហាញ​ពីផល​ប៉ះពាល់​អាក្រក់​របស់ខ្ញី ​និងមនុស្ស​ដែលត្រូវ​ចៀសវាង​ការ​ទទួលទាន​ខ្ញី​ឥលូវនេះ៖

 

ស្ត្រីមានផ្ទៃពោះ

ខ្ញីអាចបង្កភាពគ្រោះថ្នាក់ ប្រសិនបើអ្នកទទួលទានវាក្នុងកំឡុងពេលមានផ្ទៃពោះ។ ​សមាស​ធាតុ​ពី​ធម្មជាតិ​របស់ខ្ញី​អាច​បណ្តាលឲ្យ​សាច់ដុំ​កន្ត្រាក់​មុនខែ។ ​នេះអាច​ធ្វើឲ្យ​រលូតកូន​ ឬកើតកូន​មិនគ្រប់ខែ។

 

អ្នកដែលស្គមខ្លាំង

ខ្ញីជាឱសថដ៏ពូកែសក្តិសិទ្ធិជួយសម្រកទម្ងន់។ វាបង្កើនអត្រានៃការរំលាយអាហារ ​និងរារាំង​មិនឲ្យ​ស្រេក​ឃ្លាន​អាហារ។ ​ដូច្នេះ ​ក្នុងករណីនេះ​កាឡូរី​ចំហេះ​មាន​​អត្រា​ខ្ពស់​​ជាងមុន​ ​ហើយ​អាចធ្វើឲ្យ​អ្នកញ៉ាំតិច។ ​ហេតុនេះហើយ ​គួរតែ​ចៀសវាង​ចំពោះអ្នក​ដែលចង់​ឡើងទម្ងន់ ​និងអ្នក​ដែល​ស្គមស្រាប់។

 

អ្នកដែលមានបញ្ហាឈាមខុសពីធម្មតា

ខ្ញីជួយបង្កើនចរាចរណ៍ឈាម ធ្វើឲ្យលំហូរឈាមទៅកាន់សរីរាង្គទាំងឡាយ។ ​នេះជា​អត្ថប្រយោជន៍​ដ៏អស្ចារ្យ​របស់ខ្ញី។ ​តែទោះបី​ជាយ៉ាងណា ​អ្នកដែល​មាន​ឈាមរាក់ ​ឬឈាមកក​ ឬអ្នក​ដែលហូរ​ឈាម​មិនឈប់​ គួរតែចៀស​វាងការ​ទទួលទានខ្ញី។

 

អ្នកដែលទទួលទានថ្នាំ

ជាទូទៅ អ្នកដែលទទួលទានថ្នាំដើម្បីព្យាបាលជំងឺគួរតែចៀសវាងការទទួលទានខ្ញី។ ​ខ្ញីអាចជួយ​បង្កើន ​ឬបន្ថយ​ប្រសិទ្ធិភាព​របស់ថ្នាំ។​ វាជួយ​បង្កើន​ប្រសិទ្ធិភាព​របស់ថ្នាំ​អាស្ពីរីន ​និងប្រភេទថ្នាំ​ដែល​ទាក់ទង​នឹងជំងឺ​ឈាមរាក់។ ​ស្រប​ពេលជា​មួយគ្នានេះ​ដែរ ​វាជួយ​កាត់បន្ថយ​ប្រសិទ្ធិភាព​របស់ថ្នំា​រំលាយឈាម។

 

ប្រភេទថ្នាំផ្សេងទៀតដែលមិនគួរទទួលទានជាមួយខ្ញីគឺ​ ថ្នាំលើសឈាម, ​អាំងស៊ុយលីន​ និងថ្នាំទឹក​នោមផ្អែម។

 

ដោយ៖ ដារ៉ា

 

ប្រភព៖boldsky

 

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មនុស្ស ៤ប្រភេទ​ មិនគួរ​ទទួល​ទាន​ខ្ញី​ដាច់ខាត