វិធីសាស្ត្រ​ដើម្បី​បង្កើន​អរម៉ូន​ភេទ​ និង​​​ថាមពល​​ផ្លូវភេទ

អរម៉ូនជាអ្នកគ្រប់គ្រង​លើផ្នែក​សំខាន់​នៃជីវិត​មនុស្ស។ ​អរម៉ូន​មាន​តួនាទី​ជួយ​រក្សា​សុខភាព​ទម្ងន់, ​សុខភាព​ផ្លូវភេទ, ​ការបង្ក​កំណើត, ​ស្បែក, ​សក់ ​និងអ្វីៗ​ជាច្រើន​ទៀត។ ​តុល្យភាព​កម្រិត​អរម៉ូន​មានសារៈ​សំខាន់​ណាស់​សម្រាប់អ្នក, ​ព្រោះបើ​កម្រិត​អរម៉ូន​តិច ​ឬច្រើន​ជាង​ធម្មតា ​វាអាច​បំផ្លាញ​រាងកាយ ​និង​បណ្តាលឲ្យ​កើតមាន​បញ្ហា​សុខភាព។ ​សំណួរ​បាន​លើក​ឡើងថា ​តើត្រូវ​ធ្វើដូច​ម្តេច​ដើម្បី​ឲ្យ​អរម៉ូន​មាន​តុល្យភាព? ​អ្នកអាច​ធ្វើឲ្យ​អរម៉ូន​មាន​តុល្យភាព​បាន​យ៉ាង​ងាយ ​ដោយ​គ្រាន់តែ​អនុវត្ត​តាមអ្វី​ដែល​ត្រូវធ្វើ ​និងអ្វី​ដែល​មិន​ត្រូវធ្វើ ​ជាទម្លាប់​តែ​​ប៉ុណ្ណោះ។ ​រួមទាំង​អាហារ​មួយចំនួន ​ដែល​ជួយ​បង្កើន​អរម៉ូន​ភេទ ​និង​បន្ថយ​អរម៉ូន​តានតឹង​របស់អ្នក។​ នៅពេល​ដែលអ្នក​ជួបនឹង​ភាព​តានតឹង ​វាបាន​បំផ្លាញ​រាងកាយ​របស់អ្នក,​ រួមទាំង​ធ្វើឲ្យ​បាត់បង់​ថាមពល​ផ្លូវភេទ, ​មិនអាច​មាន​កូនបាន ​និងកាត់​បន្ថយ​​អរម៉ូន​ភេទ។

 

វិធីសាស្ត្រ​ដើម្បី​បង្កើន​អរម៉ូន​ភេទ​ និង​​​ថាមពល​​ផ្លូវភេទ

 

ភាព​តានតឹង​បាន​ផលិត​អរម៉ូន​ម្យ៉ាង​ហៅថា ​អរម៉ូន​ករទីសូល ​ដែល​ទៅ​បំផ្លាញ​សរីរាង្គ​ក្នុង​រាងកាយ។​ នេះជាអ្វី​ដែលអ្នក​ត្រូវគិត​ឲ្យបាន​ច្បាស់ ​ប្រសិន​អ្នកចង់​បង្កើន​អរម៉ូនភេទ ​និងថាមពល​ផ្លូវភេទ​របស់អ្នក។ ​មូលហេតុ​ដែល​បណ្តាលឲ្យ​ថាមពល​ផ្លូវភេទ​ខ្សោយ​ ​ក៏ដោយសារ​អរម៉ូននេះ​ដែរ ​ហើយ​ប្រសិន​បើ​អរម៉ូន​របស់អ្នក​អ​តុល្យភាព ​នោះអ្នក​នឹងគ្មាន​ក្តីសុខ​នឹងជីវិត​ផ្លូវភេទ​ឡើយ។ ​ការគេង​មិន​បាន​គ្រប់គ្រាន់, ​អារម្មណ៏​តានតឹង, ​ភាព​តានតឹង​នឹង​ការងារ, ​ទទួលទាន​អាហារ​បានតិច ​និងខ្វះ​ការ​លំហាត់​ប្រាណ ​អាចធ្វើឲ្យ​អរម៉ូន​​លែង​ដំណើរការ,​ ធ្វើឲ្យ​ថាមពល​ផ្លូវភេទ​ចុះខ្សោយ។ ​ខាងក្រោម​នេះ​ជាវិធី​សាស្ត្រល្អៗ​មួយចំនួន​ជួយ​បង្កើន​អរម៉ូន​ភេទ, ​ថាមពល​ផ្លូវភេទ ​និងកាត់​បន្ថយ​អរម៉ូន​តានតឹង​របស់អ្នក៖

 

រមៀតលាយទឹកដោះគោ

ទទួលទានទឹកដោះគោលាយរមៀតមុនពេលចូលគេង ​ព្រោះវានឹង​ផ្តល់​សារធាតុ​ចិញ្ចឹម​​ដល់​ខួរក្បាល ​និង​ព្យាបាល​ភាព​តានតឹង​របស់អ្នក។ ​លាយ​ម្សៅរមៀត ​១/២ ​ស្លាប​ព្រាកាហ្វេ​ជាមួយ​ម្សៅ​ក្រវាញ​ ១/២​ ​ស្លាប​ព្រាកាហ្វេ​ ​ចាក់ចូល​ទៅក្នុង​ទឹកដោះ​គោឆៅ ១កែវ។ ​ដាក់វា​ដាំ​រយៈពេល​ ៥នាទី​ បន្ទាប់មក​បន្ថែម​ទឹកឃ្មុំ ​១ ​ស្លាបព្រា​កាហ្វេ​ចូល។

 

ទទួលទានអាហារក្តៅៗ

យោងតាមបែបបុរាណ,អ្នកត្រូវទទួលទានអាហារក្តៅៗ។ អាហារត្រជាក់​​អាច​កាត់​បន្ថយ​កម្ដៅ​ក្នុងពោះ​ និងធ្វើ​ឲ្យពិបាក​រំលាយ​អាហារ។ ​ហើយ​ក៏ត្រូវ​ចៀស​វាងការ​ទទួលទាន​អាហារ​ឆៅនៅ​ពេលល្ងាច។ ​ត្រូវទទួល​ទានវា​នៅពេលថ្ងៃ ​នៅពេល​កម្តៅ​ក្នុងពោះ​នៅ​មានច្រើន។

 

ទទួលទានអាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-

អាស៊ីតខ្លាញ់អូមេហ្គា-៣ អាចជួយកាត់បន្ថយការរលាក, ​កាត់បន្ថយ​ការកើតឡើង​នៃអរម៉ូន​តានតឹង​ករទីសូល។ ​អរម៉ូននេះ​មិន​ត្រឹមតែ​រំខាន​ដល់​អរម៉ូន​ផ្សេងទៀត​របស់អ្នក​ប៉ុណ្ណោះទេ​ វាក៏បាន​កាត់បន្ថយ​ថាមពល​ផ្លូវភេទ​របស់អ្នក​ផងដែរ។ ​អ្នកអាច​ទទួលទាន​ត្រី​ដែល​សម្បូរ​ជាតិខ្លាញ់​ដូចជា៖ ​ត្រីសាល់ម៉ុង, ​ធូណា, ​ស្បៃកា ​ព្រោះវា​ជាប្រភព​នៃ​អាស៊ីត​ខ្លាញ់​អូមេហ្គា-៣។ ​ប្រភេទ​អាហារ​ផ្សេងទៀត​ដែលមាន​ផ្ទុក​អាស៊ីត​អូមេហ្គា-៣​ មាន​ដូចជា៖ ​ប្រេងអូលីវ, ​ប្រេងវាល់ណាត់, ​ប្រេងល្ង

 

ជាតិខ្លាញ់ដែលល្អចំពោះសុខភាព

ជាតិខ្លាញ់ក៏សំខាន់ចំពោះរាងកាយរបស់អ្នកដែរ។ តែទោះបីជាយ៉ាងណា ​អ្នកត្រូវ​បង្កើន​ការ​ទទួលទាន​​ជាតិខ្លាញ់​​ល្អៗ ​ដែលជួយ​កម្ចាត់​ជាតិ​កូឡេស្តេរ៉ុល​អាក្រក់ៗ​ចេញពី​ក្នុងឈាម។ ​វាជួយ​បង្កើន​ចរាចរណ៍​ឈាម ​និងធ្វើឲ្យ​អរម៉ូន​មាន​​តុល្យភាព។ ​អ្នកក៏មាន​ថាមពល​ផ្លូវភេទ​ខ្លាំងដែ​រ នៅពេល​អរម៉ូន​ភេទ​កើនឡើង។ ​អ្នកក៏គួរតែ​ទទួលទាន​ស៊ុត, ​អយស្ទ័រ, ​ផ្លែប័រ ​និងផលិតផល​ប្រចាំថ្ងៃ​ផងដែរ។

 

អាហារដែលជួយបង្កើនកម្រិតអរម៉ូនអឺសស្ត្រូសែន

អ្នកត្រូវទទួលទានអាហារដែលសម្បូរទៅដោយអរម៉ូនអឺសស្ត្រូសែន(អរម៉ូនភេទញី)។​ អាហារ​ទាំងនេះ​រួមមាន៖ ​ប្រេងអូលីវ, ​សណ្តែកដី, ​គ្រាប់ល្ង, ​ខ្ទឹមស,​ ឆៃថាវ ​​និង​គ្រាប់ផ្កាឈូករ័ត្ន។

 

ការគេង

អ្នកត្រូវគេងឲ្យបាន ៨ម៉ោងជាចាំបាច់ដើម្បីឲ្យអរម៉ូនរបស់អ្នកមានតុល្យភាព។ ​ការគេង​អាចជួយ​បំបាត់​ភាព​តានតឹង, ​បង្កើន​ថាមពល​ផ្លូវភេទ ​និង​ព្យាបាល​ការរលាក។ ​ដើម្បី​ធ្វើឲ្យ​ជីវិត​កាន់​តែ​ប្រសើរ ​និងកាត់​បន្ថយ​ភាព​តានតឹង ​អ្នកត្រូវ​គេងឲ្យ​បាន​គ្រប់គ្រាន់​ ដូច្នេះ​សរីរាង្គ​ខាងក្នុង​រាងកាយ​ក៏ត្រូវ​បាន​ព្យាបាល​ផងដែរ។

ចៀសវាងអាហារដែលធ្វើឲ្យកើតអាឡាក់ហ្ស៊ី

ប្រសិនបើអ្នកអាឡាក់ហ្ស៊ីនឹងប្រភេទអាហារណាមួយ អ្នកត្រូវចៀសវាងវា។​ អាហារ​ដែលធ្វើ​ឲ្យ​អាឡាក់ហ្ស៊ី​បណ្តាល​ឲ្យរលាក​សរីរាង្គ​ខាងក្នុង ​និង​បណ្តាលឲ្យ​ការ​ផលិត​អរម៉ូន​តានតឹង​ករទីសូល​មាន​ការ​កើនឡើង។​ វាអាច​ប៉ះពាល់​ដល់ការ​ផលិត​អរម៉ូនភេទ។

 

ថ្នាំ

ថ្នាំក៏អាចបំផ្លាញអរម៉ូនរបស់អ្នក ហើយបណ្តាលឲ្យថាមពលផ្លូវភេទចុះខ្សោយផងដែរ។​ ថ្នាំទាំងនេះ​ក៏បាន​សម្លាប់​បាក់តេរី​ពោះវៀន​ ​(ប្រូបាយអូទិច) ​ដូច្នេះ​បណ្តាល​ឲ្យ​ភាពស៊ាំ​ចុះខ្សោយ,​ រលាក ​ហើយ​អរម៉ូន​ភេទ​ថយចុះ។

 

ដោយ៖ ដារ៉ា

 

ប្រភព៖ boldsky

 

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!