ម៉ោងជាង៨ព្រឹកនេះ ​ព្រះមហាក្សត្រ​កម្ពុជាយាងនិវត្តន៍ពីបារំាង

រាជធានីភ្នំពេញ ៖​ ព្រះករុណា ព្រះបាទ ​សម្តេចព្រះបរមនាថ​ នរោត្តមសីហមុនី ​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា​បានយាងនិវត្តន៍​មកដល់ប្រទេស​កម្ពុជាវិញហើយ​នៅម៉ោងជាង៨ព្រឹកថ្ងៃទី០៦ ​ធ្នូ ២០១៥ ​បន្ទាប់ពីព្រះអង្គ​បានយាងបំពេញ​ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ​នៅសាធារណរដ្ឋបារំាង​រយៈពេលប្រមាណ​ពីរសបា្តហ៍នោះរួចមក ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះថា​ យាងនិងអញ្ជើញទៅទទួល​ព្រះមហាត្សត្រដល់​ព្រលានយន្តហោះអន្តរជាតិ​​ភ្នំពេញរួមមាន​៖​សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ​ប្រធានព្រឹទ្ឋសភា ​សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន​ ប្រធានរដ្ឋសភា ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី សម្តេចក្រឡាហោម​ ស ខេង និង ​ថ្នាក់ដឹកនំានិង​សមាជិកសមាជិកាព្រឹទ្ឋសភា ​រដ្ឋសភា រាជរដ្ឋាភិបាល​ ​អង្គទូតបណ្តាប្រទេសជាមិត្ត ​តំណាងអាជ្ញាធរដែនដីនិង​ព្រះរាជវង្សានុវង្សជាអង្គ ​និង​រូបទៀត ៕