ខណៈនេះ លោក​​ហោ ណាំ​ហុង អញ្ជើញចុះ​ចែក​អំណោយ​ដល់​កុមារ​ពិការ គ ថ្លង់​នៅ​អង្គ​ការ​គ្រួសារ​ថ្មី

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ នេះ គណៈ​ប្រតិ​ភូ​ដឹក​នាំ​ដោយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំ​ហុង បាន​អញ្ជើញ​នាំ​អំណោយជា​សម្ភារ​សិក្សា គ្រឿង​ឧប​ភោគ បរិភោគ ​ចែក​ជូន​ដល់​កុមារ​ពិការ​ គ ថ្លង់​​ប្រហែល​៣០០​នាក់​នៅ​អង្គ​ការ​គ្រួសារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​៕