ពន្ធនាគារ​​ក្នុង​ខេត្ត​មួយ​នៅ​ចិន រៀប​ចំ​​ឲ្យ​ទណ្ឌិត​ឡើង​​​ប្រកួត​រាំ​​បទ​ Gangnam Style

ទណ្ឌិត​​​ក្នុង​​​ពន្ធនាគារ​នៃ​ខេត្ត​ Jiangxi ប្រទេស​ចិន​​​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​រាំ​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ដោយ​ក្នុង​នោះ​មាន​ការ​ប្រកួត​រាំ​ចង្វាក់​បទ​ល្បី​ៗ​ដោយ​មាន​បទ ​Gangnam Style ចម្រៀង​ល្បី​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។

ពន្ធនាគារ​​ក្នុង​ខេត្ត​មួយ​នៅ​ចិន រៀប​ចំ​​ឲ្យ​ទណ្ឌិត​ឡើង​​​ប្រកួត​រាំ​​បទ​ Gangnam Style
 
សមាជិក​ក្រុម​គ្រួសារ​​​​​របស់​ទណ្ឌិត​ប្រហែល​​ ៨០ គ្រួសារ​បាន​មក​ចូល​រួម​​ទស្សនា​ការ​ប្រកួត​រាំ​ខាង​លើ​នោះ។ ទណ្ឌិត​ចំនួន​៦០០​នាក់​​នៃ​ពន្ធនាគារ​ Yuzhang ក្នុង​ទី​ក្រុង​ Nanchang ត្រូវ​បាន​បែង​ចែក​ជា​​ ១១​ក្រុម​​សម្រាប់​ការ​ប្រកួត​រាំ ហើយ​ចំពោះ​​បទ​សម្រាប់​​ប្រកួត​​រាំ​គឺ​ត្រូវ​បាន​ជ្រើស​រើស​​បទ​ល្បីៗ​ ដូច​ជា​ បទ Xiaopinguo ដោយ​ក្រុម​ចម្រៀង​ល្បី​ចិន Chopstick Brothersការ​សម្ដែង​​រាំ​តាម​ក្បាច់​គុណ Tai Chi ការ​រាំ​​ក្បាច់​​នាគ ជា​ពិសេស​បទ​ល្បី​​​របស់​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ PSY ក្នុង​ឆ្នាំ​២០១២​ គឺ​ Gangnam Style។

 ពន្ធនាគារ​​ក្នុង​ខេត្ត​មួយ​នៅ​ចិន រៀប​ចំ​​ឲ្យ​ទណ្ឌិត​ឡើង​​​ប្រកួត​រាំ​​បទ​ Gangnam Style

​​អ្នក​យាម​ពន្ធនាគារ​នៅ​ទី​នោះ​បាន​ប្រាប់​ទៅ​សារព័ត៌មាន​​ថា​​​ គោល​បំណង​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​រាំ​នេះ​ឡើង​​គឺ​ដើម្បី​ឲ្យ​ទណ្ឌិត​ក៏​​ដូច​ជា​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​សប្បាយ​រីក​រាយ ហើយ​វា​ក៏​ជា​​សកម្មភាព​មួយ​ជួយ​ឲ្យ​ពួក​គេ​អប់​រំ​ខ្លួន​បាន​លឿន​ និង​​​ដើរ​ផ្លូវ​ល្អ​ឡើង​វិញ​ផង​ដែរ៕

ពន្ធនាគារ​​ក្នុង​ខេត្ត​មួយ​នៅ​ចិន រៀប​ចំ​​ឲ្យ​ទណ្ឌិត​ឡើង​​​ប្រកួត​រាំ​​បទ​ Gangnam Style
ពន្ធនាគារ​​ក្នុង​ខេត្ត​មួយ​នៅ​ចិន រៀប​ចំ​​ឲ្យ​ទណ្ឌិត​ឡើង​​​ប្រកួត​រាំ​​បទ​ Gangnam Style
ពន្ធនាគារ​​ក្នុង​ខេត្ត​មួយ​នៅ​ចិន រៀប​ចំ​​ឲ្យ​ទណ្ឌិត​ឡើង​​​ប្រកួត​រាំ​​បទ​ Gangnam Style
ពន្ធនាគារ​​ក្នុង​ខេត្ត​មួយ​នៅ​ចិន រៀប​ចំ​​ឲ្យ​ទណ្ឌិត​ឡើង​​​ប្រកួត​រាំ​​បទ​ Gangnam Style
ពន្ធនាគារ​​ក្នុង​ខេត្ត​មួយ​នៅ​ចិន រៀប​ចំ​​ឲ្យ​ទណ្ឌិត​ឡើង​​​ប្រកួត​រាំ​​បទ​ Gangnam Style
 
ចុចអាន៖ ម្ហូប​ធ្វើ​ពី​ថ្ម​​​​​ដ៏​កម្រ​​ ដាក់​បង្ហាញ​នៅ​ពិព័រណ៍​ទេសចរណ៍​​ចិន

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​