ស្ត្រីម្នាក់ ត្រូវជនល្មើស ប្រើកាំបិត ចាក់ស្រស់ៗ ខណ:ដែលអ្នក នៅកន្លែងកើតហេតុ អត់ចូលជួយ ព្រោះស្មានថា…

អាមេរិក៖ ស្ត្រីរងគ្រោះម្នាក់ត្រូវជនល្មើសប្រើកាំបិត ចាក់ឲ្យរបួសហូរឈាមកក្លាក់ នៅកន្លែងតាំងពិព័រណ៍សិល្ប: Art Base Miami ខណ:ដែលអ្នកចូលទៅទស្សនា ដែលបានឃើញហេតុការណ៍នោះ មិនមាននរណាម្នាក់ ចូលទៅជួយឡើយ ដោយគិតស្មានថាជាការសម្តែងសិល្ប:ប៉ុណ្ណោះ។

ជនល្មើសឈ្មោះ Siyuan Zhao ជានារីវ័យ២៤ឆ្នាំ រស់នៅទីក្រុងយ៊ូវយ៉ក សហរដ្ឋអាមេរិក​ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ក្រោយពីបានចាក់ស្ត្រីរងគ្រោះម្នាក់ របួសដៃ និង ក នៅកន្លែងតាំងពិព័រណ៍សិល្ប:ខាងលើរួចមក។ ក្នុងនោះ ជនរងគ្រោះមិនត្រូវបានប្រភពបង្ហើបឲ្យដឹងអត្តសញ្ញាណទេ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពេលកើតហេតុផងដែរ។ យ៉ាងណាមិញ នាងមិនមានរបួសធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតឡើយ។

បើយោងតាមសម្តីសាក្សីនៅកន្លែងកើតហេតុម្នាក់ ប្រាប់ថា៖ «បុរសម្នាក់ដើរមកជិតហើយប្រាប់ខ្ញុំទាំងហួសចិត្តថា គាត់គិតថាមានការសម្តែង ហើយគិតថាវាគ្រាន់តែជាឈាមក្លែងក្លាយប៉ុណ្ណោះ តែដឹងអីតាមពិតជាឈាមមែនទែនសោះ»។ បន្ថែមពីនេះផងដែរ សូម្បីតែមនុស្សផ្សេងៗទៀត ដែលនៅទីនោះ ថែមទាំងគិតថា ពេលប៉ូលិសមកដល់នោះ គ្រាន់តែជាការរៀបចំ និងសម្តែង ទៀតផង។

យ៉ាងណាក្តី ពេលនេះ ជនល្មើសត្រូវប៉ូលិសចាប់ខ្លួន និងមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ៕

ស្ត្រីម្នាក់ ត្រូវជនល្មើស ប្រើកាំបិត ចាក់ស្រស់ៗ ខណ:ដែលអ្នក នៅកន្លែងកើតហេតុ អត់ចូលជួយ ព្រោះស្មានថា...
ជនរងគ្រោះ

ស្ត្រីម្នាក់ ត្រូវជនល្មើស ប្រើកាំបិត ចាក់ស្រស់ៗ ខណ:ដែលអ្នក នៅកន្លែងកើតហេតុ អត់ចូលជួយ ព្រោះស្មានថា...
ជនល្មើស

ស្ត្រីម្នាក់ ត្រូវជនល្មើស ប្រើកាំបិត ចាក់ស្រស់ៗ ខណ:ដែលអ្នក នៅកន្លែងកើតហេតុ អត់ចូលជួយ ព្រោះស្មានថា...
ទីតាំងកើតហេតុ

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត