​ចង់ឱ្យ​កូន​តូចៗ​របស់​អ្នកមាន​សុខភាព​ល្អ​គួរតែ​ជ្រើសរើស​អាហារ​ទាំងនេះ​

​ចង់ឱ្យ​កូន​តូចៗ​របស់​អ្នកមាន​សុខភាព​ល្អ​គួរតែ​ជ្រើសរើស​អាហារ​ទាំងនេះ​

​វា​មិន​ដែល​ជា​រឿង​មួយ​លឿន​ពេក​ទេ​ក្នុង​ការចាប់ផ្តើម​បង្រៀន​កូន​អ្នក​ឱ្យ​យល់​ពី​តម្លៃ​នៃ​ការ​ញ៉ាំ​អាហារ ផ្តល់​សុខភាព​ឡើយ​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ធ្វើយ៉ាងណា ជំរុញ​ឱ្យ​ពួកគេ​អនុវត្ត​ការ​ញ៉ាំ​អាហារ​ទាំងនេះ​កាន់តែច្រើន និង​ជា​រៀងរហូត​។​

​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អាហារ​ផ្តល់​សុខភាព​មួយចំនួន​ដែល​ពិតជា​ស័ក្តិសម​សម្រាប់​កូន​ទទួលបាន​សុខភាព​ល្អ​។​

ផ្លែឈើ​
ក្មេងៗ​មិន​ដែល​យល់​ថា​ស្អប់​ផ្លែឈើ​ដោយសារ​តែ​រសជាតិ​របស់​វា និង​ពណ៌​របស់​វា​ឡើយ​។ វា​អាច​បង្កើត​ជា​អាហារសម្រន់​ដ៏​ល្អឥតខ្ចោះ​មួយ​បាន ព្រោះ​វា​ផ្ទុក​ទៅដោយ​វីតាមីន ជាតិ​រ៉ែ និង​ជាតិ​សរសៃ​យ៉ាង​ល្អ និង​គ្រប់គ្រាន់​។ គ្មាន​អ្វី​ដែល​អាច​យកឈ្នះ​ភាព​ល្អ​នេះ​ជាមួយនឹង​ផ្លែឈើ​ស្រស់ៗ​ឡើយ ប៉ុន្តែ​បើសិនជា​បាន​ផ្លែឈើ​ក្រៀម​វិញ​កាន់តែ​ល្អ​។

បន្លែ​
វា​អាច​ជា​រឿង​មួយ​ពិបាក​ក្នុង​ការឱ្យ​កូន​ញ៉ាំ​បន្លែ​សម្រាប់​អាហារ​ពេល​យប់ ហើយ​ក៏​ពិបាក​ឃើញ​ស្នាមញញឹម​របស់​គេ​ដែរ​។ វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ជំរុញ​កូន​អ្នក​ញ៉ាំ​បន្លែ​បាន​ច្រើន​នោះ​គឺ​ការបញ្ចូល​អាហារ​ជា​បន្លែ​មែន ប៉ុន្តែ​កុំ​ឱ្យ​ពួកគេ​ចាប់​អារម្មណ៍​ថា​ជា​បន្លែ​វិញ​។

ត្រី​
ពិត​ណាស់​វា​អាច​នឹង​ងាយស្រួល​ជាង​ក្នុងការ​ធ្វើ​ឱ្យ​ក្មេងៗ​ញ៉ាំ​ត្រី​ចៀន​ជា​ង​ហត់​ដក​។ ដើម្បី​បន្ថែម​បញ្ចូល​ត្រី​ទៅ​ក្នុង​របប​អាហារ​របស់​ពួកគេ ចូរ​ព្យាយាម​បង្កើត​មុខម្ហូប​ខុសៗ​គ្នា​។ ការធ្វើ​បែប​នេះ​នឹង​អាច​ឱ្យ​អ្នក​កំណត់​ដឹង​ថា​អាហារ​ត្រី​មួយ​ណា​ដែល​គេ​ចូលចិត្ត ដូច្នេះ​អ្នកនឹង​អាច​ធ្វើឱ្យ​គេ​ញ៉ាំ​បាន​ញឹកញាប់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង​ សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។