ការ​ផោម អាច​បង្ហាញ​អោយ​ដឹង ពី​ស្ថាន​ភាព​សុខ​ភាព​របស់​អ្នក!!! (សុខភាពស្វែងយល់)

តើប្រិយមិត្ត ទាំងអស់គ្នា មានដឹងទេថា ការ​ផោម ក៏​អាច​អោយ យើង​ដឹងពី ស្ថាន​ភាព របស់​សុខ​ភាព យើង​បាន​ផង​ដែរ ថា​តើ វា​មាន​បញ្ហា ឬ​ក៏​មិន​មាន​បញ្ហា មិនមែន ចេះតែផោម ចោលនោះទេ។ ហើយ​បើ​តាម ការរកឃើញ ភាគច្រើន នៃការបង្ហាញ អោយដឹងពី សុខភាពមិនល្អនោះ គឺផោមមានក្លិនស្អុយ។

ការ​ផោម អាច​បង្ហាញ​អោយ​ដឹង ពី​ស្ថាន​ភាព​សុខ​ភាព​របស់​អ្នក!!! (សុខភាពស្វែងយល់)

យ៉ាងណាមិញ សម្រាប់ពេលខ្លះ ពេលដែលយើង បរិភោគអាហារ មួយចំនួននេះ (ខាត់ណា, គ្រាប់អាល់​ម៉ុង, ផ្កាខាត់ណា, ស៊ុត និងសាច់មួយទៀត) ក៏អាច ធ្វើអោយ ផោមរបស់យើង​ មានក្លិនស្អុយ បានផងដែរ ហេតុដូច្នេះហើយ យើងក៏មិនអាច សន្មត់មួយរយ ភាគរយ តែម្តងបានទេថា ការផោម ដែលមានក្លិនស្អុយ គឺបង្ហាញថា យើងមានសុខភាព មិនល្អនោះឡើយ។

បកមកវិញ បើតាម ​ឯកសារដែលបានស្រាវជ្រាវ កន្លងមក បានអោយដឹងថា មនុស្សដែលមាន សុខភាព​ល្អ ជាទូទៅ ផោមបានចំនួន 14 ដង ជារៀងរាល់ថ្ងៃ ដែលក្នុងនោះ ក៏មានក្លិនស្អុយ ផងដែរ។ បន្តថា ការដែល​ធ្វើអោយ ក្លិនទាំងធម្មតា ទាំងស្អុយ ឆ្លាស់គ្នាបែបនេះ បានន័យថា ប្រព័ន្ធរំលាយអាហារ របស់​យើង គឺមានសុខភាពល្អ ធម្មតាទេ។ និយាយរួម កុំអោយតែ មានក្លិនស្របទាំងអស់ ដែលនេះ អាច​បង្ហាញ​ថា ប្រព័ន្ធរំលាយអាហារ របស់អ្នក មានបញ្ហាហើយ។

ដូចនេះ ដើម្បីថែរក្សា សុខភាពប្រព័ន្ធ រំលាយអាហាររបស់លោកអ្នក អោយមាន សុខភាពល្អនោះ អ្នក​គប្បី គួរអនុវត្ត ទៅតាមគន្លឹះ មួយចំនួនខាងក្រោមនេះ៖

  • ទំពាអាហារអោយម៉ត់បន្តិចសិន ចាំលេប ដើម្បីអោយ ក្រពះ និងពោះវៀន ងាយស្រួល ក្នុងការ​រំលាយ​អាហារ បន្ថែមទៀត
  • បរិភោគមួយៗ កុំបង្ខំ
  • បរិភោគផ្លែឈើស្រស់ៗ ក៏ដូចជាបន្លែ ផងដែរ ព្រោះអីវា សុទ្ធតែជា អាហារធម្មជាតិ អាចជួយ​អោយ ពោះវៀនរបស់អ្នក ដំណើរការបានល្អ

ប្រសិនបើ មិត្តអ្នកអាន មានគំនិតល្អៗ ផ្សេងៗទៀត ដែលធ្លាប់ទទួល ពីវេជ្ជបណ្ឌិតនោះ អាចបញ្ចេញ ជាមតិ នៅខាងក្រោមនេះបានណា !!!

  • ដោយ: Mai
  • 8:45 AM, 06 December
  • ប្រភព: mylifestyle
  • Tag: សុខភាព