ឆាគ្រឿងបន្លែសាច់មាន់

​​សម្រាប់​​​​​​នៅ​ថ្ងៃ​​ឈប់​​សម្រាក​នេះ​ ​មង្គល​ការ ​មាន​មុខ​ម្ហូប​ ​ឆា​គ្រឿង​​​បន្លែ​​សាច់​​មាន់​​ដើម្បី​យក​​មក​​បង្ហាញ​​ជូន​ប្រិយមិត្ត​អ្នក​ទស្សនា​ទាំងអស់ ​​​ដូច្នេះហើយ ​សូម​ធ្វើការ​សាកល្បង​​អនុវត្ត​​​​ទាំង​​អស់​គ្នា​​ដូច​ខាង​ក្រោមៈ

 

ឆាគ្រឿងបន្លែសាច់មាន់ 

+ គ្រឿងផ្សំ៖

- សាច់មាន់ ៥០០ក្រាម កាត់​ដុំៗតូចល្មម

- សណ្តែកដីលីង ៣-៤ស្លាបព្រាបាយ

- ទឹកត្រី ១ស្លាបព្រាបាយកន្លះ

-  អំបិល បន្តិច

-  ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ

-  ស្ករស ២ស្លាបព្រាបាយ

-  ត្រប់ស្រួយ, ការ៉ុត, ខ្ទឹមបារាំង ១មុខបន្តិច​ៗ

- គ្រឿងបុករួច ៣-៤ស្លាបព្រាបាយ

- ទឹកក្រូចឆ្មា កន្លះស្លាបព្រាបាយ

- ប្រេងឆា ២ស្លាបព្រាបាយ

 

+ វិធីធ្វើ៖

.ដំបូងយក​ប្រេងឆា​ដាក់​​ចូលទៅ​​ក្នុងឆ្នាំង ទុក​ឲ្យ​ក្តៅ​បន្តិច​រួចដាក់​​គ្រឿង​បុក​​, ​ទឹក​ត្រី,​​ អំបិល, ​ម្សៅស៊ុបមាន់, ​ស្ករស និ​ង​សាច់​​មាន់ចូល។

. បន្ទាប់​មក​ឆា​វា​មួយ​សន្ទុះ​ឲ្យ​គ្រឿង​ចូល​បាន​សព្វ (ដាក់​ទឹក​បន្តិច​) ​បន្ទាប់​មក​​ទៀត​ដាក់​ ​ការ៉ុត​ និង​​ត្រប់​ស្រួយ​​ឆា​បន្តិចទៀត​​ប្រហែល​ ​១នាទី​។

. ដាក់​ខ្ទឹម​បារាំង​ជា​មួយ​និង​សណ្តែក​ដី​លីង​ចូល ​ឆា​ឲ្យ​បន្លែ​​រាង​​ស្រពាប់​​បន្តិច​​ដាក់​​ទឹក​​ក្រូចឆ្មា​​ចូល​​ឆា​​បន្តិច​ទៀត​​ជា​​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឆាគ្រឿងបន្លែសាច់មាន់