ព្រះមហាក្សត្រ យាងមកដល់ មាតុប្រទេសវិញ បន្ទាប់ពី ចូលរួម កិច្ចប្រជុំ បំរែបំរួល អាកាសធាតុ

ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានស្តេចយាង មកដល់មាតុប្រទេសវិញ ហើយនៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីចូលរួម កិច្ចប្រជុំកំពូល អង្គការសហប្រជាជាតិស្តីពី បំរែបំរួលអាកាសធាតុ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

អញ្ជើញទទួល ព្រះរាជវត្តមាន របស់ព្រះមហាក្សត្រ ដល់អាកាសយាន្តដ្ឋានភ្នំពេញ មានសម្តេចសេនាវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ជាច្រើនរូបទៀត។