បទសម្ភាសន៍​អំពី​គោលការណ៍​ណែនាំ​ស្ដីពី​ធុរកិច្ច​និង​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ

ការ​ធ្វើ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម ឬ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ទាំង​ជាតិ និង​អន្តរជាតិ ជា​កម្លាំង​ចលករ​សំខាន់ ដើម្បី​រុញ​ច្រាន​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​ដើរ​ទៅ​មុខ។

ទោះ​ជា​យ៉ាង​ណា នៅ​ប្រទេស​កម្ពុជា ព័ត៌មាន​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ តាម​រយៈ​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ធុរកិច្ច តែង​កើត​មាន​ឡើង​ជា​ញឹកញយ។ ទាក់ទង​បញ្ហា​នេះ អង្គការ​សហប្រជាជាតិ បាន​អនុម័ត​នូវ «គោលការណ៍​ណែនាំ​ស្ដីពី​ធុរកិច្ច និង​សិទ្ធិ​មនុស្ស» កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១ ដើម្បី​ធានា​ថា ការ​វិនិយោគ​ក្នុង​វិស័យ​ធុរកិច្ច អាច​ផ្ដល់​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​សម្រាប់​សង្គម​ជាតិ​ទាំង​មូល។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ដើម្បី​ពន្យល់​លម្អិត​អំពី​គោលការណ៍​ណែនាំ​នេះ។

សូម​ស្តាប់​បទសម្ភាសន៍​រវាង លោក សាន សែល និង​អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។