ប្រទះឃើញ​កាកសំណល់៦២កេស ​ត្រូវជនមិនស្គាល់​មុខយកទៅ​ទម្លាក់នៅក្នុង​ស្រុកគងពិសី

ខេត្តកំពង់ស្ពឺ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​កាកសំណល់មិនទាន់​ស្គាល់ប្រភេទចំនួន៦២កេស​ (ដុតចោលអស់២កេស) ​បាន​ត្រូវ​ជន​មិនស្គាល់​​អត្តសញ្ញាណ​យក​ទៅទម្លាក់ចោលនៅក្នុង​ដីឡូតិ៍មួយកន្លែងស្ថិតក្នុង​ ភូមិជៃតាកូន​ ឃុំរកាកោះ​ ស្រុកគងពិសី បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីថ្ងៃទី០៥​ធ្នូម្សិលមិញ ។

សេចក្តីរាយការណ៍​បឋមចុងក្រោយ​បានឲ្យដឹងថា ​កាកសំណល់ខាងលើជារបស់ក្រុមហ៊ុនយំាងស៊ីងម៉ៅ​ ហើយនៅព្រឹកថ្ងៃអាទិត្យនេះ​ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង​​នគរបាល​ជាតិ ​និងជាអគ្គលេខាធិការនៃ​អាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន​បានដឹកនំាកម្លំាង​ជំនាញចុះពិនិត្យកាកសំណល់នេះ ។

ព័ត៌មាន​លម្អិតនឹងមានផ្សាយ​ជូននៅលើសារព័ត៌មានកោះសន្តិភាព ៕