ហេតុការណ៍​​ចាក់​បុរស​ម្នាក់​របួស​​ធ្ងន់ធ្ងរ ក្នុង​ស្ថានីយ​ក្រោម​ដី​​នៅ​អង់គ្លេស​យប់មិញ ផ្អើល​អស់​អ្នក​ដំណើរ


ហេតុការណ៍​​ចាក់​បុរស​ម្នាក់​របួស​​ធ្ងន់ធ្ងរ ក្នុង​ស្ថានីយ​ក្រោម​ដី​​នៅ​អង់គ្លេស​យប់មិញ ផ្អើល​អស់​អ្នក​ដំណើរ

ហេតុ​ការណ៍​បុរស​ម្នាក់​រង​របួស​ធ្ងន់​​ដោយ​ត្រូវ​បុរស​ម្នាក់​បាន​ចាក់​នឹង​កាំបិត នៅ​ឯ​​ស្ថានីយ​ផ្លូវ​ក្រោម​ដី​​ ភាគ​ខាង​កើត​ក្នុង​ទី​ក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស​ ត្រូវ​បាន​ប៉ូលិស​ក្នុង​តំបន់​​និយាយ​ថា ជា​ការ​​ហេតុការណ៍​ធ្វើ​ដោយ​​ភេរវជន​។

 

ហេតុការណ៍​​ចាក់​បុរស​ម្នាក់​របួស​​ធ្ងន់ធ្ងរ ក្នុង​ស្ថានីយ​ក្រោម​ដី​​នៅ​អង់គ្លេស​យប់មិញ ផ្អើល​អស់​អ្នក​ដំណើរ

 

យោង​តាម​​ប្រភព​ព័ត៌មាន BBC ​បុរស​​ម្នាក់​​​បាន​រង​របួស​ធ្ងន់​ រួម​ជា​មួយ​មនុស្ស​ពីរ​នាក់​ទៀត​​ដែល​​រង​របួស​ស្រាល ដោយ​ត្រូវ​បុរស​ម្នាក់​ចាក់​នឹង​កាំបិត នៅ​ឯ​​ស្ថានីយ​ផ្លូវ​ក្រោម​ដី​​ Leytonstone នៅ​អំឡុង​ម៉ោង​ ៧​យប់​ម្សិលមិញ​​នៅ​អង់គ្លេស​។

 

សាក្សី​ម្នាក់​​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ឃើញ​ បុរស​វ័យ​ប្រហែល​២៩​ឆ្នាំ​ម្នាក់ ចាក់​បុរស​ម្នាក់​នឹង​កាំបិត​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ រួច​បាន​​ស្រែក​ឡើង​ថា ” នេះ​គឺ​សម្រាប់​ប្រទេស ស៊ីរី ពួក​ឯង​ទាំង​អស់​គ្នា​នឹង​​ស្លាប់ ” មុន​ពេល​ដែល​បុរស​​​ជន​ដៃ​ដល់​ខាង​លើ​នេះ​ត្រូវ​​គេ​ខល​ហៅ​ប៉ូលិស​​មក​អន្តរាគមន៍​​​ប្រើ​កាំភ្លើង​ឆក់​បាញ់​និង​ចាប់​ខ្លួន។

 

សាក្សី​ម្នាក់​ទៀត​បាន​​ប្រាប់​ BBC ថា គេ​បាន​ឃើញ​បុរស​​ជន​ដៃ​ដល់​ បាន​ប្រើ​កាំ​បិត ប្រវែង​ជា​ ៣​អ៊ីង (៧,៥ សម) ទៅ​ចាក់​លើ​បុរស​ម្នាក់​ ធ្វើ​ឲ្យ​មនុស្ស​ផ្សេង​​ៗ​នៅ​ឯ​ស្ថានីយ​​​ភ្ញាក់​ផ្អើល​និង​នាំ​គ្នា​រត់។

 

ហេតុការណ៍​​ចាក់​បុរស​ម្នាក់​របួស​​ធ្ងន់ធ្ងរ ក្នុង​ស្ថានីយ​ក្រោម​ដី​​នៅ​អង់គ្លេស​យប់មិញ ផ្អើល​អស់​អ្នក​ដំណើរ

 

​យ៉ាង​ណា​ក្ដី ​​​​​​​​​​មក​ទល់​ពេល​នេះ​ មន្ត្រី​ប៉ូលិស​​​កំពុង​​​ស៊ើប​អង្កេត​​ចំពោះ​ករណី​ខាង​លើ​នេះ ដើម្បី​ស្វែង​រក​មូលហេតុ​ច្បាស់​លាស់៕

 

​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, dailymail