ជនជាតិ អូស្ត្រាលី ២៨នាក់ បានទស្សន​កិច្ច សិក្សានៅ រលាក់កងជើង ក្នុងស្រុកឱរ៉ាល់

កំពង់ស្ពឺ៖ អាជ្ញាធរស្រុកឱរ៉ាល់ បានបញ្ជាក់ឱ្យដឹង មានជនជាតិអូស្ត្រាលីចំនួន២៨នាក់ បាននាំគ្នា ធ្វើដំណើរ មកទស្សនកិច្ច សិក្សាក្នុងតំបន់ភ្នំឱរ៉ាល់ នៅរលាក់កងជើង រយ:ពេល៤ថ្ងៃ។

សេចក្តីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា អ្នកទេសចរ ជនជាតិអូស្ត្រាលី ចំនួន ២៨នាក់ បាននាំគ្នាមកទេសចរណ៍ សិក្សាស្រាវជ្រាវ នៅតំបន់ភ្នំឱរ៉ាល់ នៅចំណុច រលាក់កងជើង រយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

សេចក្តីរាយការណ៍ បានបន្តទៀតថា អ្នកទេសចរទាំងនោះ មានបុរសបុរស១៨នាក់ និងស្ត្រីចំនួន១០នាក់ ហើយក្នុងអំឡុង ទេសចរណ៍សិក្សា ស្រាវជ្រាវនោះ អធិការនគរបាល ស្រុកឱរ៉ាល់ ក៏បានដាក់កម្លាំង ទៅជួយការពារដល់ ក្រុមអ្នកទេសចរទាំងនោះផងដែរ៕

ជនជាតិ អូស្ត្រាលី ២៨នាក់ បានទស្សន​កិច្ច សិក្សានៅ រលាក់កងជើង ក្នុងស្រុកឱរ៉ាល់

អ្នកទេសចរអូស្ត្រាលី ថតរូបអនុស្សាវរីយ៍ ជាមួយកម្លាំងនគរបាលស្រុកឱរ៉ាល់