លោក កឹម សុខា ពិនិត្យ និង​ពិគ្រោះ​យោបល់ ​លើ​វិធានការ​ផ្ទៃក្នុង​បក្ស​

ភ្នំពេញ៖ នៅម៉ោង៨:០០ព្រឹក ថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០១៥ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ពិនិត្យ និងពិគ្រោះយោបល់ លើវិធានការផ្ទៃក្នុង ក្រុមតំណាងរាស្រ្ដ គណបក្សសង្គ្រោះជាតិ (CNRP) នាទីស្នាក់ការកណ្តាលគណបក្ស។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកនៅ ព្រឹកថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា  “ក្នុងពិធីនេះ លោកបានធ្វើជាអធិបតីភាព និងដឹកនាំអង្គសិក្ខាសាលាស្ដីអំពី ការពិនិត្យ និងពិគ្រោះយោបល់លើវិធាន ផ្ទៃក្នុងក្រុមតំណាងរាស្រ្ដ គណបក្សសង្គ្រោះជាតិ ដែលមានក្រុមតំណាងរាស្រ្ដ៥៥រូប”។

ក្នុងនោះលោកបានស្នើឲ្យ បង្កើតវិធានផ្ទៃក្នុង របស់ក្រុមតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណង ពង្រឹងសិទ្ធិ អំណាច របស់អ្នកតំណាងរាស្រ្ដ គណបក្សសង្គ្រោះជាតិ ពង្រឹងប្រសិទ្ធិភាពការងាររបស់អ្នកតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ពង្រឹងនូវការរួបរួមឯកភាព អ្នកតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ ឲ្យស្របតាមគោលនយោបាយ របស់គណបក្សសង្គ្រោះជាតិ៕