បន្តចែកមេដាយ់ដល់ជ័យលាភី

ភ្នំពេញ:     ​ភ្នំពេញ​:​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​បាន​បន្ត​បំពាក់​មេដាយ​ដល់​ជ័យលាភី ​របស់​ដែល​ជាប់​ចំណាត់ថ្នាក់​កាល​ពីស​ម្ភោ​ធន៍​មជ្ឈមណ្ឌល​ហែល​ទឹក​តេ​ជោ​សែន ​នៅ​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី ២ ធ្នូ​កន្លងមក ។​

​    ​ពិធី​ចែ​ល​មេដាយ​បន្ត​នេះ​បានធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ ព្រឹក​ថ្ងៃទី​៦​ធ្នូ​ដោយមាន​ការចូលរួម​ពី​លោក​ហែម ជាលី​អនុប្រធាន​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា និង លោក​ហែម គី​រី​ជា​អគ្គលេខាធិការ ។​

​    ​ព្រឹត្តិការណ៍​ហែល​ទឹក​នេះ​វិញ្ញាសា​ធំ​គឺ​ហែល​បណ្ដាក់​១០០​ម៉ែត្រ ៤ ដង​ដែល​ចំនាត់ថ្នាក់​លេខ ១ បាន​ទៅ​ក្លិប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន លេខ ២ ក្រសួងមហាផ្ទៃ និង លេខ ៣ ក្លឹប​ជ្រោយចង្វារ ។ ចំពោះ​ចំណាត់ថ្នាក់​ក្រុម​វិញ​លេខ ១ បាន​ទៅ​ក្លឹប​ព្រឹទ្ធ​អាចារ្យ​ហែម ថុ​ន លេខ ២ ក្រសួងមហាផ្ទៃ និង លេខ ៣​ក្លឹប​ជ្រោយចង្វា​រដែរ ។​

​    ​លោក​ហែម គី​រី​បាន​ឲ្យ​ដឹងថា​ជាមួយនឹង​ការចែក​រង្វាន់​បញ្ចប់​នេះ​សហព័ន្ធ​ក៏បាន​ យកប្រាក់​ឧបត្ថម្ភ​របស់​សម្ដេច​តេ​ជោ​ចែក​ដល់​កីឡាករ​-​កីឡាការិនី​ចំនួន​ ១១៥​នាក់ ដែល​ម្នាក់ៗ​បាន ៥០០.០០០​រៀល ។ ជាមួយគ្នានេះ​ថវិកា​ចំនួន ២០​លាន​រៀល​របស់​សម្ដេច​តេ​ជោ​សម្រាប់​គណៈកម្មកា​បច្ចេក​ទេស​នោះ​ក៏​សហព័ន្ធ ​ចែកចាយ​ដល់​មន្ត្រី​បច្ចេក​ទេស​ក្នុងពេល​ជាមួយគ្នានេះដែរ ។​