នគរបាល​បង្ក្រាប​បទ​ល្មើស​នេសាទ ២៣ របាំង​ព្រួល​

កណ្តាល: កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​លួង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ សហការ​ជាមួយ​កម្លាំង​សង្កាត់​ជលផល​ស្រុក ដោយមាន​ការចូលរួម​ពី​ក្រុមប្រឹក្សាឃុំ​កំពង់​លួង លោក​មេឃុំ មេភូមិ​ពាម​ល្វែ​ក និង​មេភូមិ​ពាម​ជំនិត ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥ បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

​ក្នុងនោះ ធ្វើការ​កាប់​របាំង​ព្រួល ដែល​ធ្វើ​ឲ្យ​ស្ទះ​ទឹក​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ​ចំនួន​២៣ របាំង​ព្រួល និង​បាន​ដុត​កម្ទេចចោល​នៅនឹងកន្លែង​៕

នគរបាល​បង្ក្រាប​បទ​ល្មើស​នេសាទ ២៣ របាំង​ព្រួល​