មានតែម៉ៅ ដាំដូចទេដែលឈ្នះថៃ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ជ​លក្ខណៈ​អន្តរជាតិ​ជាមួយ​ថៃ​លើស​ង្វៀន Ganzberg របស់ SEA-TV នា​ព្រឹក​ថ្ងៃទី​៦​ធ្នូ​អ្នក​ប្រដាល់​កម្ពុជា ៣ នាក់​មានតែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ឈ្នះ ថៃ ឯ ២​នាក់​ទៀត​ចាញ់​ថៃ​ដាច់​តែម្ដង ។​

​    ​ម៉ៅ ដោ​ដូច​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Yort Song Sak ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ ទី ៤ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​

​    ​ង៉ែត រដ្ឋា​ក្លឹប​តា​ព្រហ្ម​មានជ័យ​បាន​បន្ត​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​Yorth Sing ដោយ​ពិន្ទុ​ម្ដងទៀត ។ រដ្ឋា​ធ្លាប់​ចាញ់​អ្នក​ប្រដាល់​ថៃ​រូប​នេះហើយ​ការប្រកួត​នេះ​វា​ជា​ឱកាស​ សម្រាប់​គេ​សងសឹក​វិញ​តែ​គេ​ធ្វើ​មិនបាន​សម្រេច ។​

​    ​អ្នក​ប្រដាល់​ថៃ Phach Arun ដែល​ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុ​ពុទ្ធ ឆាយ​រិទ្ធី​ក្លឹប​ពុទ្ធ​សេរី​វង្ស​នោះ​លើក​នេះ​គេ​សង​សឹក​វិញ​បានសម្រេច​ដោយ ​យកឈ្នះ​រិទ្ធី​បាន​វិញ​ដោយ​ពិន្ទុ ។​