Leicester City បន្ត​ភាព​ខ្លាំង​ ឯ​ តោ​ខៀវ Chelsea បន្ត​ដុន​ដាប


Leicester City បន្ត​ភាព​ខ្លាំង​ ឯ​ តោ​ខៀវ Chelsea បន្ត​ដុន​ដាប

ក្រុម​តោ​ខៀវ​ Chelsea នៅ​តែ​បន្ត​ដុន​ដាប​​នៅ​លីក​បាល់ទាត់​កំពូល​អង់គ្លេស​រហូត​ដល់​សប្តាហ៍​នេះ​​ដោយ​បាន​ចាញ់​ក្រុម​AFC Bournemouth ១-០​ ប៉ុន្តែ​ក្រុម​ Leicester City បាន​បង្ហាញ​ភាព​ខ្លាំង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដដែល​តាម​រយៈ​ឈ្នះ​ក្រុម​ Swansea City ដោយ​លទ្ធផល​ ៣-០។

 

 

ក្រុម​កំពុង​ឈរ​លើ​កំពូល​តារាង​ Leicester City បាន​លត់​ក្រុម​ Swansea City ក្នុង​លទ្ធផល​៣-០ ដែល​គ្រាប់​បាល់​​ទាំង​៣​រក​ដោយ​ Riyad Mahrez ទាំង​អស់​គឺ​នាទី​៥, ២២ និង​៦៨។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ Leicester City បន្ថែម​៣​ពិន្ទុ​ទៀត​ក្នុង​ការ​បន្ត​ឈរ​លើ​កំពូល​តារាង។

 

 

ចំណែក​តោខៀវ​ Chelsea វិញ​វិញ​កាន់​តែ​យ៉ាប់​ហើយ​តាម​រយៈ​ការ​ចាញ់​ AFC Bournemouth ក្នុង​ដី​ខ្លួន​ឯង​ដោយ​គ្រាប់​បាល់​ ១-០។ គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​របស់​ AFC Bournemouth រក​បាន​នៅ​នាទី​ទី​៨២​ដោយ​កីឡាករ​ Glenn Murray។

 

ចំពោះ​កាំភ្លើង​ធំ​ Arsenal បាន​ឡើង​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​២​នៃ​តារាង​ English Premire League តាម​រយៈ​ការ​ឈ្នះ​លើ​ក្រុម​ Sunderland ៣-១។ និយាយ​ទៅ​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ទាំង​៤​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ​ រក​បាន​ដោយ​កីឡាករ​កាំភ្លើង​ធំ​ទាំង​អស់។ Joel Campbell បាន​ទម្លាយ​សំណាញ់​ទី​របស់​​ Sunderland នៅ​នាទី​ទី​៣៣​ដើម្បី​ឲ្យ​ Arsenal​ ធំ​នាំ​មុខ​១-០ ប៉ុន្តែ​ខ្សែ​បម្រើ​ប្រយុទ្ធ​កាំភ្លើង​ធំ Olivier Giroud បាន​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ឲ្យ​ Sunderland តាម​ស្មើ​ ១-១​នៅ​នាទី​៤៥។ យ៉ាង​ណា កាំភ្លើង​ធំ​រក​បាន​២​គ្រាប់​ទៀត​នៅ​តង់​ទី​២​សោយ​ Olivier Giroud នាទី​ទី​៦៣​ និង​ Aaron Ramsey នាទី​៩០​ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល​ ៣-១។

 

 

Leicester City បន្ត​ភាព​ខ្លាំង​ ឯ​ តោ​ខៀវ Chelsea បន្ត​ដុន​ដាបRiyad Mahrez របស់ Leicester City ប៉ះ​ ប្រធាន​ក្រុម Swansea City

 

Leicester City បន្ត​ភាព​ខ្លាំង​ ឯ​ តោ​ខៀវ Chelsea បន្ត​ដុន​ដាប

 កីឡាករ Chelsea (ខៀវ) និង​កីឡាករ AFC Bournemouth 

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​​