មានការវាយប្រហារចាក់មនុស្ស នៅទីក្រុងឡុងដ៏ ខណៈជនល្មើស ស្រែកថា «នេះគឺសំរាប់ ស៊ីរី…. ឈាមនឹងត្រូវបង្ហូរ» (មានវីដេអូ)

អង់គ្លេស៖ បុរសម្នាក់ បានធ្វើការវាយប្រហារ ដោយប្រើកាំបិតដេញ ចាក់អ្នកដំណើរ នៅក្នុងស្ថានីយ៍រថភ្លើង ក្រោមដីដ៏មមាញឹកមួយ ក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស បានបង្កឲ្យបុរសចំនួន ៣នាក់ រងរបួស ដោយជនល្មើសបានស្រែកថា «នេះគឺសំរាប់ ស៊ីរី ... ឈាមរបស់អ្នកនឹងត្រូវបង្ហូរ » ។ នេះបើយោងតាមការចុះផ្សាយពីប្រភពបរទេស នៅថ្ងៃទី ៥ ធ្នូ ម្សិលមិញនេះ។

មានការវាយប្រហារចាក់មនុស្ស នៅទីក្រុងឡុងដ៏ ខណៈជនល្មើស ស្រែកថា «នេះគឺសំរាប់ ស៊ីរី.... ឈាមនឹងត្រូវបង្ហូរ» (មានវីដេអូ)

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅ ម៉ោងជាង ៧ល្ងាច ម៉ោងនៅអង់គ្លេស នៅ ក្នុងស្ថានីយ៍រថភ្លើង Leytonstone  ដែលសាក្សីឃើញហេតុការណ៍ បាននិយាយថា បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ បានកាន់កាំបិតមួយ និង ដេញចាក់មនុស្សមិនរើសមុខ ក្នុងរយៈពេលជាង១០នាទី  ទើបប៉ូលិសមកដល់កន្លែងកើតហេតុ និងបង្រ្កាបសកម្មភាពរបស់ជនល្មើស។

សាក្សីរៀបរាប់ថា ពួកគេបានលឺ ជនល្មើសស្រែកថា «នេះគឺសំរាប់ ស៊ីរី» ហើយ «ឈាមរបស់អ្នកនឹងត្រូវបង្ហូរ » កំឡុងពេលមានការវាយ ប្រហារនោះ។

មានការវាយប្រហារចាក់មនុស្ស នៅទីក្រុងឡុងដ៏ ខណៈជនល្មើស ស្រែកថា «នេះគឺសំរាប់ ស៊ីរី.... ឈាមនឹងត្រូវបង្ហូរ» (មានវីដេអូ)មានការវាយប្រហារចាក់មនុស្ស នៅទីក្រុងឡុងដ៏ ខណៈជនល្មើស ស្រែកថា «នេះគឺសំរាប់ ស៊ីរី.... ឈាមនឹងត្រូវបង្ហូរ» (មានវីដេអូ)
ជនរងគ្រោះ បានដេកដួលលើថ្លុកឈាម

យ៉ាងណាមិញ ប៉ូលិសបានធ្វើការបង្ក្រាប និងចាប់ខ្លួនជនបង្កហេតុទាន់ពេលវេលា។ ក្នុងហេតុការណ៍នោះដែរ ក៏បានបណ្តាលឲ្យមាន អ្នកដំណើរម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបាន ជនល្មើសចាក់ និង២នាក់ផ្សេងទៀត របួសស្រាល។

នាយកអង្គភាពប្រឆាំងអំពើភេរវកម្មក្នុងទីក្រុងឡុដ៏ លោក Richard Walton បានចាត់ទុក អំពើវាយប្រហារនេះ ជាអំពើវាយប្រហារភេរវកម្ម ហើយលោកបានទទូចឲ្យសាធារណៈជន កុំទាន់មានភាពជ្រួលច្របល់ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន។ លោក Richard បានថ្លែងបន្តថា ឱកាសដែលបង្កឲ្យមានសកម្មភាព អំពើភេរវកម្មជាច្រើនទៀត មានកំរតិខ្ពស់ក្នុងចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ៕

មានការវាយប្រហារចាក់មនុស្ស នៅទីក្រុងឡុងដ៏ ខណៈជនល្មើស ស្រែកថា «នេះគឺសំរាប់ ស៊ីរី.... ឈាមនឹងត្រូវបង្ហូរ» (មានវីដេអូ)
មានការវាយប្រហារចាក់មនុស្ស នៅទីក្រុងឡុងដ៏ ខណៈជនល្មើស ស្រែកថា «នេះគឺសំរាប់ ស៊ីរី.... ឈាមនឹងត្រូវបង្ហូរ» (មានវីដេអូ)
សកម្មភាពប៉ូលីសបង្ក្រាបជនដៃបង្កហេតុ

ទីតាំងដែលកើតហេតុការណ៍នេះ 

សកម្មភាពប៉ូលីសកំពុងចាប់ជនដៃ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត