តារា​ល្បី​ៗ​នៃ​ ​ផលិតកម្ម​ SM ​ទៅ​ទទួល​ពាន​នៅ​ចិន មាន​នរណា​ខ្លះ?

តារា​ល្បី​ៗ​នៃ​ ​ផលិតកម្ម​ SM ​ទៅ​ទទួល​ពាន​នៅ​ចិន មាន​នរណា​ខ្លះ?

សិល្បករ សិល្ប​ការិនី​​ជា​​ច្រើន​ ​មក​ពី​ផលិតកម្ម​ល្បី​របស់​កូរ៉េ​ខាង​ត្បូង SM Entertainment បាន​​ទៅ​ទទួល​ពាន​រង្វាន់​​ ក្នុង​កម្មវិធី ពាន​រង្វាន់ iQIYI Awards ​ឆ្នាំ​២០១៦ ដែល​​ធ្វើ​ឡើង​​នៅ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

តារា​ល្បី​ៗ​នៃ​ ​ផលិតកម្ម​ SM ​ទៅ​ទទួល​ពាន​នៅ​ចិន មាន​នរណា​ខ្លះ?
 

ក្នុង​ពាន​រង្វាន់​​​​ប្រជាប្រិយភាព ពាន​រង្វាន់​ការ​សម្ដែង​ល្អ​បំផុត ​ពាន​រង្វាន់​ក្រុម​មាន​ឥទ្ធិពល​បំផុត​ជា​ដើម​ ត្រូវ​បាន​ប្រគល់​ជូន សមាជិក​និង​ក្រុម​តារា​ចម្រៀង​​នៃ​ផលិត​កម្ម​ SM និង​តារា​មក​ពី​ផលិត​ផ្សេង​ទៀត​ដូច​ជា៖​

 

ក្រុម Super Junior ក្រុម Girls’ Generation ក្រុម EXO និង​ក្រុម​ f(x) បាន​ទទួល​ពាន​រង្វាន់ Music of the Year Award ៤​ក្នុង​ចំណោម​ពាន​រង្វាន់​ទាំង​៨។ ជា​មួយ​គ្នា​នេះ​ក្រុម​តារា​​ចម្រៀង​ EXO បាន​ទទួល​ពាន​ Asia Best Popularity Award ដោយ​ឡែក​ ក្រុម Super Junior និង Girls’ Generation បាន​ពាន​រង្វាន់ Asia Best Group Award ។

តារា​ល្បី​ៗ​នៃ​ ​ផលិតកម្ម​ SM ​ទៅ​ទទួល​ពាន​នៅ​ចិន មាន​នរណា​ខ្លះ?
 

ចំពោះ​ ក្រុម​ចម្រៀង Infinite ពី​ផលិតកម្ម Woollim Entertainment បាន​ទទួល​ពាន​រង្វាន់ Best Asian Performance ចំណែក សមាជិក​ក្រុម​ f(x) បាន​ទទួល​ពាន​រង្វាន់ Asia Most Influential Award ៕

តារា​ល្បី​ៗ​នៃ​ ​ផលិតកម្ម​ SM ​ទៅ​ទទួល​ពាន​នៅ​ចិន មាន​នរណា​ខ្លះ?
តារា​ល្បី​ៗ​នៃ​ ​ផលិតកម្ម​ SM ​ទៅ​ទទួល​ពាន​នៅ​ចិន មាន​នរណា​ខ្លះ?
 

តារា​ល្បី​ៗ​នៃ​ ​ផលិតកម្ម​ SM ​ទៅ​ទទួល​ពាន​នៅ​ចិន មាន​នរណា​ខ្លះ?
ចុចអាន៖ តារា​កូរ៉េ​៥​រូប​ជាប់​ជា​បុគ្គល​​ដែល​មាន​​អ្នក​តាមដាន​ច្រើន​ជាង​គេ​លើ ​Instagramឆ្នាំ២០១៥

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ allkpop