ប្រជាការពារ និងពលរដ្ឋ ចាប់ចោរម្នាក់ ជូននគរបាល ស្ទឹងមានជ័យ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងប្រជាការពារ និងប្រជាជន បានដេញចាប់ក្រោយ ធ្វើសកម្មភាពឆក់ខ្សែ លើនារីរងគ្រោះ  
នៅវេលាម៉ោង ៧:០០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ នៅនៅចំណុចផ្លូវ សឡា ក្រុម២ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមលោក ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិស្ទឹងមានជ័យ បានអោយដឹងថា ជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូ០១គ្រឿង បានជិះម៉ូតូ ធ្វើសកម្មភាពឆក់ ខ្សែកពីនារីរងគ្រោះ តែ ត្រូវបានអ្នកឃើញប្រជាជន និងប្រជាការពារ ភូមិចាប់បាន០១នាក់នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ហើយអ្នកដែលចាប់ខ្លួន បានមិនទាន់ស្គាល់អត្តសញ្ញាណ ដោយសារ ជនសង្ស័យបាត់បង់ស្មារតី។ សមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូម៉ាក ចំនួន០១គ្រឿង ម៉ាក Nex(និច)ពណ៍ស ស្លាកលេខ កំពង់ចាម 1I-4804 ។

ចំណែកជនរងគ្រោះមានគ្នា០២នាក់: ជិះម៉ូតូម៉ាកវីវ៉ា ពណ៍ខ្មៅ ស្លាកលេខ កំពត 1B-5892 ម្នាក់ឈ្មោះអៀប ឡាយ ហួយ ភេទស្រី  អាយុ២៥ឆ្នាំ មុខរបរលក់ដូរ រស់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះអៀប ឡាយ ហៀង ភេទស្រី អាយុ២៨ឆ្នាំ រស់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូន មកប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕