យុវជនម្នាក់​ត្រូវបាន​ចាក់ស្លាប់​ ដោយ​អាវុធ​ចុងស្រួច​ ឃាតករ​រត់​គេច​ខ្លួន​បាត់​

កំពង់ចាម៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់មានជម្លោះជាមួយ ភាគីម្ខាងទៀត ត្រូវគេចាក់ចំដើមទ្រូង និងអាវុធចុងស្រួច នៅម៉ោង៨យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នេះ ហើយឃាតករ បានរត់គេចខ្លួនបាត់។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីឃាតកម្មនេះ កើតឡើងនៅចំណុចភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកចំការលើ ខេត្តកំពង់ចាម នៅម៉ោង៨៖១០នាទី យប់ថ្ងៃទី៥ ខែធ្នូ នេះ ហើយឃាតករបានចាក់ជនរងគ្រោះ និងអាវុធចុងស្រួចចំទ្រូង ផ្នែកខាងស្តំាងបណ្តាលឲ្យ ស្លាប់ភ្លាមៗតែម្តង។

មន្រ្តីនគរបាល បានឲ្យដឹងទៀតថា ជនរគ្រោះឈ្មោះ ស្រន ណារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ឯជនសង្ស័យ ឈ្មោះ សូត ពិសិដ្ឋ ហៅញឹម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិអូរបេងជាមួយគ្នា ក្រោយកើតហេតុជនសង្ស័យ បានរត់គេចខ្លួនបាត់។

យ៉ាងណាក៏ដោយមូលហេតុ នៃករណីឃាតកម្មនេះ មន្រ្តីនគរបាលនៅមិនទាន់ អាចសន្និដ្ឋានបានថាបណ្តាល មកពីករណីអ្វីនោះទេ ជាមួយគ្នានេះដែរ កម្លាំងជំនាញក៏កំពុងស្រាវជ្រាវ ក្នុងការស្វែងរកចាប់ខ្លួន ជនដៃដល់យកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕

យុវជនម្នាក់​ត្រូវបាន​ចាក់ស្លាប់​ ដោយ​អាវុធ​ចុងស្រួច​ ឃាតករ​រត់​គេច​ខ្លួន​បាត់​

យុវជនម្នាក់​ត្រូវបាន​ចាក់ស្លាប់​ ដោយ​អាវុធ​ចុងស្រួច​ ឃាតករ​រត់​គេច​ខ្លួន​បាត់​