សម្តេចតេជោ ហ៊ុន សែន និងស​ម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រគល់​មេដាយ​និង​ថវិកា​ ជូន​កីឡាករ​-កីឡាការិនី ​១១៥នាក់ ​

ភ្នំពេញ៖ នៅទីលានអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០១៥ សហព័ន្ធខែ្មរកីឡាហែល ទឹកកម្ពុជារៀបចំ ពិធីប្រគល់មេដាយ និងយកថវិកា សម្តេចតេជោ ហ៊ុន សែន ជូនកីឡាករ-កីឡាការិនី និងគណៈកម្មាការបច្ចេកទេសព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ពានរង្វាន់តេជោសែន មកពីខេត្តកំពង់ចាម។

លោក ហែម គិរី អគ្គលេខាធិការនៃ សហព័ន្ធខែ្មរកីឡាហែលទឹកកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មាការបច្ចេកទេស ចែកជូនមេដាយដល់កីឡាករ-កីឡាការិនី ហែលទឹកនាពេលនេះ គឺសល់តាំងពីការប្រកួតកីឡាហែលទឹក ពានរង្វាន់តេជោសែន ចំនួន២១វិញ្ញាសា ដែលម្នាក់ៗបាន ៥០០.០០០រៀល និងថវិកាចំនួន ២០លានរៀល របស់សម្ដេចសម្រាប់ គណៈកម្មការ បច្ចេកទេសនោះក៏សហព័ន្ធចែកចាយ ដល់មន្ត្រីបច្ចេកទេស ក្នុងពេលជាមួយគ្នានេះដែរ ។

ព្រឹត្តិការណ៍ហែលទឹកនេះ វិញ្ញាសាធំគឺហែល បណ្ដាក់១០០ម៉ែត្រ ៤ ដងដែលចំណាត់ថ្នាក់លេខ ១ បានទៅក្លិបព្រឹទ្ធាចារ្យហែម ថុន , លេខ ២ ក្រសួងមហាផ្ទៃ និង លេខ ៣ ក្លឹបជ្រោយចង្វារ៕