លោក ស៊ុន ចាន់ថុល បញ្ចប់​ការរត់​ប្រណាំង​ក្នុង​ទិវា​អន្តរជាតិ ពាក់កណ្តាល ម៉ា​រ៉ា​តុង លើក​ទី​២០ នៅ​អង្គរវត្ត ក្នុង​រយៈ​ចម្ងាយ ២១​គីឡូ​ម៉ែត​

សៀមរាប: ​អត្ត​ព​លិ​ក​ខ្មែរ និង​បរទេស ជិត ៩ ពាន់​នាក់ ចូលរួម​កម្មវិធី​រត់​ចម្ងាយ ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ ចេញ​ពីមុខ​អង្គរ ក្រោម​អធិបតីភាព​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រលឹម​ថ្ងៃទី​៦ ខែធ្នូ​ឆ្នាំ​២០១៥​។​

​ក្នុង​ពិធី​នេះដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ចប់ ការរត់​ប្រណាំង ក្នុង​ទិវា​អន្តរជាតិ ពាក់កណ្តាល ម៉ា​រ៉ា​តុង លើក​ទី​២០ នៅ​អង្គរវត្ត​។ លោក ទេសរដ្ឋមន្ត្រី បានបញ្ចប់ ការរត់​ប្រណាំង ក្នុង​រយៈ​ចម្ងាយ ២១​គីឡូ​ម៉ែត ដោយ​ប្រើពេល​អស់ 1:51:11​។ នេះ​គឺជា​ការ រត់ប្រណាំង​ពាក់កណ្តាល ម៉ា​រ៉ា​តុង លើក​ទី​១០ ហើយ សម្រាប់​លោក ទេសរដ្ឋមន្ត្រី​។​

​សម្រាប់​ការរត់ ក្នុង​រយៈ​ចម្ងាយ ២១​គីឡូ​ម៉ែត ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​តំបន់​បរិវេណ ជុំវិញ​ប្រាសាទអង្គរវត្ត ហើយ​បាន ទាក់ទាញ ឲ្យ​មានការ​ចូលរួម ពី​អ្នករត់​ប្រណាំង ជាតិ និង​អន្តរជាតិ ជាង ៨.០០០​នាក់ មកពី បណ្តា​ប្រទេស និង​តំបន់ ចំនួន​៧៨​។​

​ទិវា​អន្តរជាតិ នៃ​ការរត់​ប្រណាំង ពាក់កណ្តាល ម៉ា​រ៉ា​តុង នៅ​អង្គ​វត្ត​នេះ គឺជា​ព្រិ​ត្តិ​ការណ៍ រត់ប្រណាំង ដើម្បី​សប្បុរសធម៌ ប្រចាំឆ្នាំ ដែល​បាន​ចូលរួម ចែករំលែក ជា​ថវិកា ដើម្បី​ជួយ​ដល់​កុមារ និង​ជនពិការ ព្រមទាំង ជួយ​ដល់​ជនរងគ្រោះ ដោយសារ​គ្រាប់មីន និង​ស្ថាប័ន​មនុស្សធម៌ ផ្សេងទៀត​ផងដែរ​។​