មើលលទ្ធផលរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី ២០

ភ្នំពេញ:     ​សៀមរាប​:​ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី ២០​បានចេញ​ជា​លទ្ធផល​ហើយ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ដែលមាន​ចម្ងាយ​២១​ គីឡូម៉ែត្រ​នោះ​ទាំង​បុរស ទាំង នារី​បាន​ទៅ​កីឡាករ​បរទេស​ទាំងអស់ ។​

​     ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នារី​លេខ ១​បាន​ទៅ​កីឡាការិនី Vivian Tang មកពី​សឹង្ហ​បូរី​រត់​ក្នុង​ថិរវេលា ១​ម៉ោង​២៩ នាទី​០៩​វិនាទី ។ លេខ ២​កីឡាការិនី Maire Nic Amhlaoibh មកពី​អៀរ​ឡង់​រត់​ក្នុង​ថិរវេលា ១​ម៉ោង​៣១​នាទី ៤៣ វិនាទី និង លេខ ៣​កីឡាការិនី Caroline Plasence មកពី​ចក្រភព​អង់គ្លេស រត់​ក្នុង​ថិរវេលា​១​ម៉ោង​៣៣​នាទី​២៨​វិនាទី ។​

​     ​ចំពោះ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​បុរស​វិញ​ចំណាត់ថ្នាក់​លេខ ១ កីឡាករ Feroser Thomson មកពី​អូស្ដ្រាលី​រត់​ ក្នុង​ថិរវេលា​១​ម៉ោង​១២​នាទី​២០ ។ លេខ ២ Neko ជប៉ុន​សញ្ជាតិ​កម្ពុជារ​ត់​ក្នុង​ថិរវេលា​១​ម៉ោង​១៣​នាទី ៤៦ និង លេខ ៣ កីឡាករ Harikuta Jun មកពី​ជប៉ុន​រត់​ក្នុង​ថិរវេលា​១​ម៉ោង​១៣​នាទី​៤៧ ។​

​    ​ប្រណាំង​រទេះ​ជនពិការ​នារី ចម្ងាយ​២១​គីឡូម៉ែត្រ​លេខ ១ កីឡាការិនី​យស ពិសី កម្ពុជា​ថិរវេលា​២​ម៉ោង​១៦​នា​ ទី​២៤ វិនាទី ។ លេខ ២ សុខ ណាក់​កម្ពុជា​ថិរវេលា​២​ម៉ោង​៣៣​នាទី​៥៧​វិនាទី ។​

​    ​ប្រណាំង​រទេះ​ជនពិការ​បុរស​ចម្ងាយ​២១​គីឡូម៉ែត្រ​ចំណាត់ថ្នាក់​លេខ ១​កីឡាករ​កង កាន កម្ពុជា​ថិរវេលា ១ ម៉ោង ៥៨​នាទី​៤៣​វិនាទី ។ លេខ ២ អ៊​ន សុផល កម្ពុជា​ថិរវេលា​២​ម៉ោង ១២​នាទី​៥៩​វិនាទី និង លេខ ៣ កីឡាករ​ពៅ សុផល កម្ពុជា ថិរវេលា​២​ម៉ោង​១៥​នាទី​៣៨​វិនាទី ។​

​    ​រត់ ១០​គីឡូម៉ែត្រ​បុរស លេខ ១​កីឡាករ​ជប៉ុន​Daisuke Fukai ថិរវេលា​៣៦​នាទី​១២​វិនាទី​៤២ ។ លេខ ២ កីឡាករ​កម្ពុជា​កាំ​ង ធឿន ថិរវេលា​៣៦​នាទី​៥៩​វិនាទី​៣៨ និង លេខ ៣​កីឡាករ​កម្ពុជា​លន់ សីហា ថិរវេលា​៣៧​នាទី​ ១២​វិនាទី​៩០ ។​

​    ​រត់ ១០​គីឡូម៉ែត្រ នារី លេខ ១ កីឡាការិនី​បារាំង Agota Pech ថិរវេលា​៤៣​នាទី​២៨ ។ លេខ ២ កីឡាការិនី​  Heidi Setch ថិរវេលា​៤៣​នាទី​៣៤​វិនាទី និង លេខ ៣ កីឡាការិនី Lauren Cook ថិរវេលា​៤៣​នាទី​៤២​វិនាទី ។​ ពួកគេ​ទាំង ២ មកពី​អាមេរិក​ជាមួយគ្នា ។​
​     ​រត់​១០​គីឡូម៉ែត្រ​បុរស​ពិការ​ដៃ លេខ ១ កីឡាករ​កម្ពុជា​សុន សារិទ្ធ ថិរវេលា​១​ម៉ោង ១​នាទី​១៩​វិនាទី ។ លេខ​ ២ ទិ​ត្យ វណ្ណា កម្ពុជា​ថិរវេលា​១​ម៉ោង ៨​នាទី​២៣ ។​

​    ​១០​គីឡូម៉ែត្រ​បុរស​ពិការ​ជើង លេខ ១ កីឡាករ​ជប៉ុន​Atsushi Tama Moto ថិរវេលា​១​ម៉ោង ៣​នាទី​១​វិនាទី​។​លេខ ២ កីឡាករ​កម្ពុជា​ចាន់ សម័យ​ថិរវេលា​១​ម៉ោង ៦​នាទី​៤៧​វិនាទី និង លេខ ៣ កីឡាករ​កម្ពុជា​ចែម វាសនា ថិរវេលា​១​ម៉ោង ១១​នាទី​១៦​វិនាទី ។​