ព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះរាជដំណើរ​យាង​និវត្តន៍​មកដល់​មាតុភូមិ​

ភ្នំពេញ: ​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​យាង​និវត្តន៍​មកដល់​មាតុភូមិ​វិញ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​កិច្ចបញ្ចប់​ប្រជុំ​សន្និសីទ​កំពូល​លើក​ទី​២១ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កា​លើ​ពីថ្ងៃ​ទី ៣០ វិច្ឆិកា​-៤ ធ្នូ កន្លងទៅនេះ​។​

​នៅ​ព្រឹក ថ្ងៃទី​៦ ធ្នូ ២០១៥ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយនឹង​មន្ត្រី​អ្នកមុខអ្នកការ​និង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​មក​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះករុណា​ព្រះមហាក្សត្រ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន សម្ដេច​តេ​ជោ ហ៊ុន សែន សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង រាជវង្សានុវង្ស និង នាម៉ឺន​សព្វ​មុខមន្ត្រី​ជាច្រើនរូប​ទៀតផង​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បាន​ជូនពរ​ព្រះអង្គ ឲ្យ​មាន​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ និង​ព្រះជន្ម​យឺនយូរ ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​បំផុត​សម្រាប់​កម្ពុជា​ទាំងមូល​៕​