ដើម្បី​ចង់​ដឹង​ថា កម្មវិធី, ឯកសារ , វេប​សាយ ណា​មួយ​មាន​មេរោគ ឬ អត់? ហើយ​បើ​មាន​ជា​ប្រភេទ​មេរោគ​អ្វី? ងាយ​ស្រួល​ទេ (ស្វែងយល់)

នៅថ្ងៃនេះ ខេមបូរីផត នឹងធ្វើការណែនាំ​គេហទំព័រ​មួយ​មាន​ឈ្មោះ​ថា Virus Total ហើយ​ប្រហែល​ជា​ប្រិយ​មិត្តដែល​ជា អ្នក​រៀន​ពត៌មាន​វិទ្យា​មួយ​ចំនួន​បាន​ស្គាល់​វា​រួចមកហើយ ចំណែក​ឯមិត្តអ្នកអាន​ដែល​មិន​ទាន់​បានស្គាល់គួរតែស្វែងយលពីវាជាមួយ ខេមបូ ឥឡូវនេះ។

ដើម្បី​ចង់​ដឹង​ថា កម្មវិធី, ឯកសារ , វេប​សាយ ណា​មួយ​មាន​មេរោគ ឬ អត់? ហើយ​បើ​មាន​ជា​ប្រភេទ​មេរោគ​អ្វី? ងាយ​ស្រួល​ទេ (ស្វែងយល់)

វាជាគេហទំព័រមួយ ដែលមានការទទួលស្គាល់ពី ស្ថាប័នបទល្មើស សុន្តិសុខពត៌មានវិទ្យាធំៗ ជាច្រើន​ទូទាំង​ពិភពលោក ដូចនេះ លោកអ្នកមិនចាំបាច់ព្រួយបារម្ភឡើយ។ ជារឿយៗ ខ្ញុំតែងតែឃើញ Developer ភាគច្រើននៅប្រទេសកម្ពុជា បានធ្វើការបង្កើតកម្មវិធី ដើម្បីចែករំលែកដល់អ្នកគ្រប់គ្នា តែ​គាត់​មិ​ន​បានត្រួតពិនិត្យច្បាស់លាស់ អោយគ្រប់ទ្រង់ទ្រោយ នៃកម្មវិធីរបស់ខ្លួន​នោះទេ មុនពេលដែល​ចែក​រំលែក​ដល់អ្នកគ្រប់គ្នា និង មហាជនទូទៅ ជាពិសេសនោះគឺសុវត្ថិភាពនៃការប្រើប្រាស់កម្មវិធី។

ដូច្នេះមិនថាអ្នកជា Developer ឬ មិនមែននោះទេ ប្រសិនបើអ្នកមិនទាន់បានស្គាល់គេហទំព័រនេះ អ្នក​ត្រូវ​តែ​ស្គាល់ដើម្បីជៀសវាងការវាយប្រហារពីមេរោគ ឬ Shell Code បង្កប់ផ្សេងៗពី Hacker។ វាអាចជួយ Scan រកមេរោគផ្សេងៗពី ឯកសារណាមួយដែលអ្នកចង់ Scan និង គេហទំព័រណាមួយ ដែល​អ្នក​មិន​ទុក​ចិត្ត សរុបមកវាមិនមែនជាគេហទំព័រដែលអាចទប់ស្គាត់ និង អាច Scan រកមេរោគបានមួយរយភាគរយ​នោះ​ទេ តែវាដំណើរការគ្រាន់បើដែរ ក្នុងការស្វែងរក មេរោគផ្សេងៗ លើកម្មវិធី, ឯកសារ, គេហទំព័រ ជាដើម តាមរយៈ គេហំព័រនេះ រឺ https://www.virustotal.com/en/

ខេមបូរីផត សូមថ្លែងអំណរគុណដល់មិត្តអ្នកអាន គ្រប់រូបដែលតែងតែគាំទ្រយើងខ្ញុំកន្លងមក ហើយ​ក្រុម​ការងារ ខេមបូ នឹងខិតខំ ស្វែងរក គន្លឹះ ក៏ដូចជា វិធីសាស្រ្ត ទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ជាច្រើនទៀត​ដើម្បី​​ចែកជូនដល់មិត្តអ្នកអាន ក៏ដូចជា វិធីសាស្រ្តផ្សេងៗ ដើម្បីការពារខ្លួន​លើ​បណ្តាញ​អ៊ីនធើណែត​ផង​ដែរ។

  • ដោយ: Meng
  • 12:29 PM, 06 December
  • ប្រភព: Virustotal
  • Tag: ចំណេះដឹងទូទៅ