តា​រា​​បី​​រូប​ ​ដែល​​បាន​​លែង​លះ​​ក្នុង​ឆ្នាំ​ ២០១៥​

នៅក្នុង​ឆ្នាំ ​២០១៥ ​នេះ មាន​តារា​ចំនួន​បី​ដួង បាន​លែងលះគ្នាដោយ​ហេតុផល​ផ្សេងៗ​។ ​អ្វីដែល គួអោយកត់សម្គាល់​​នោះ ការបែកបាក់​របស់​គូ​ស្វាមី​តារា​ខ្លះ ធ្វើអោយមហាជន​ស្ទើរ​មិន​ជឿ ដោយសារ​ពួកគេបានរួម​រស់នៅ​ជាមួយគ្នាអស់​រយៈពេលប្រមាណ​ជាង ​១០ ​ឆ្នាំ ​។​ តើ​មាន​តារា​រូបណាខ្លះ ស្ថិតក្នុង​ចំណោម​តារា​ទាំងបី​ដួង​នេះ​? ។​

តារាចម្រៀង យ៉ែម សំ​អូន​ និង​ យ៉ាន់ លីន​ដា​
​តារាចម្រៀង​លោក យ៉ែម សំ​អូន​ និង​ យ៉ាន់ លីន​ដា កន្លងមក​មាន​មនុស្ស​មិនតិច​ទេដែលស្ងើចសរសើរ​ពី​ចំណង​ស្នេ​ហ៏​របស់​តារាចម្រៀង​មួយគូ​នេះ ​។ ​ដោយ​អ្នក​ទាំងពីរ​បានរួមរ​ស់​នៅ​ជាមួយគ្នាអស់​រយៈពេល​ជាង​ ១៤ ​ឆ្នាំ រហូត​មានកូន​ស្រី​ម្នាក់អាយុ​ជាង ​១០​ ឆ្នាំ​ ។​ លោក ​យ៉ែម សំ​អូន និង ​យ៉ាន់ លីន​ដា ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា ជា​គូ​ស្នេ​ហ៍សិល្បៈ​គំរូ​ផងដែរ​។ ​ប៉ុន្តែ​ អ្វីដែល​គួរអោយកត់សម្គាល់​នោះ អ្នក​ទាំង​ពីរបាន​ដើរ​ដល់​ផ្លូវបំបែក​ពីគ្នា ស្ទើរតែ​មិនគួរ​អោយ​ជឿក្រោយពី យ៉ាន់ លីន​ដា ទទួលរង​នូវ​ការវាយដំ​ពី​សំណាក់​លោក យ៉ែម សំ​អូន កាលពី​ថ្ងៃទី​ ២៧ ខែមេសា កន្លងទៅនេះ​។ ក្រោយពី​ទទួលរង​នូវ​អំពើ​ហឹ​ង្សា​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង អ្នកនាង ​យ៉ាន់ លីន​ដា បានសម្រេច​ចិត្ត​ត្រឡប់ទៅ​ប្រទេស​អូស្ត្រាលី​ភ្លាមៗ​ព្រម​ជាមួយនឹង​ការដាក់​ពាក្យបណ្តឹង​លែងលះ​ថែម​ទៀតផង។​ អ្វីដែល​មិនគួរឱ្យជឿ​ទៅទៀត​នោះ យ៉ាន់ លីន​ដា បាន​ប្រាប់​គេឯង​ថា រឿងនេះមិនមែនជា​លើកទីមួយ​នោះទេ ដែល​អតីត​ស្វាមីបានធ្វើ​អំពើ​បែបនេះមកលើ​រូបនាង។​

ហើយ​ថា រឿងរ៉ាវ​ដែល​នាំ​ឲ្យ​ឈានដល់​ការប្រើ​អំពើ​ហឹ​ង្សា​មកលើ​រូបនាង​នោះ ដោយសារ​លោក ​យ៉ែម សំ​អូន លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ភេទ​ដូចគ្នា​។​ ​ជា​ថ្នូរ​នឹង​ការ​លែងលះ យ៉ាន់ លីន​ដា បានសម្រេច​ចិត្ត​ប្រគល់​ទ្រព្យសម្បត្តិ​រួមដែលមាន ដី​នៅ​ខេត្តកំពង់ធំ ផ្ទះ​វីឡា ខុន​ដូ ​និង ​រថយន្ត​ឡិច​សីុ​ស​ ៤៧០ ​មួយគ្រឿង​ដល់​លោក យ៉ែម សំ​អូន។ ​ហើយ​ផ្ទះ​វីឡា​នៅ​បុរី​ប៉េង​ហួត​មានតម្លៃ​ជាង​២០​មឺុ​ន​ដុល្លារ រាប់បញ្ចូល​ទាំង​ការ​បំពាក់គ្រឿងសង្ហារឹមផងដែរ។​ ការបែកបាក់​រវាង​លោក ​យ៉ែម សំ​អូន និង ​ភរិយាបានធ្វើអោយ​មហាជន​ជាច្រើន មានការ​ភ្ញាក់ផ្អើល និង ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​រឿងប្រេះឆា​របស់​អ្នក​ទាង​ពីរ​ ។ រហូតមកដល់​ពេលនេះ គេ​មិនទាន់​ដឹងថា តើ​ចំណង​អា​ពា​ហ៍ពិ​ពា​ហ៍​រាប់ឆ្នាំ​របស់​តារា​ពីរ​ដួង​នេះ អាច​ផ្សះផ្សារ​គ្នា​វិញ​ឬ​យ៉ាងណា​នោះទេ​?​ ។ ​សព្វថ្ងៃ​អ្នកនាង ​យ៉ាន់ លីន​ដា កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​កូនស្រី​។​

​គួរ​រលឹក​ផងដែរ​ថា មុនពេល​បែកបាក់​គ្នា​ប៉ុន្មាន​ខែ លោក ​យ៉ែម សំ​អូន បានធ្វើពិធី​ខួបកំណើត​អោយ​ភរិយា​យ៉ាង​អធិកអធម ដោយមាន​ការចូលរួម​ពី​សំណាក់​តារា​ជាច្រើនដួង មើលទៅ​អ្នក​ទាំងពីរនាពេលនោះ មាន​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ខ្លាំងណាស់ មិនគួរណា​ដើរ​ដល់​ផ្លូវបំបែក​ពីគ្នា​បែបនេះ​សោះ​។​

​អ្នកចម្រៀង ​ម៉ៅ ស៊ី​ណាត​
​អ្នកចម្រៀង​ដែលមាន​ចង្កេះ​រាង​រៀវ​អ្នកនាង ​ម៉ៅ ស៊ី​ណាត បាន​ប្រកា​ល​លែងលះ​ស្វាមីដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​លោក​មេធាវី កា សាវុធ ដែលមាន​អាយុ​ជាង​ ៧០ ​ឆ្នាំ ក្រោយពី​បានរួម​រស់ជាមួយគ្នា​អស់​រយៈពេល​ជាង ​១០ ​ឆ្នាំ ដោយ​ទទួលបាន​កូនប្រុស​ម្នាក់ជា​ចំណងដៃ។​ កន្លងមក ម៉ៅ ស៊ីណាត តែងតែ​អួត​សរសើរ​ពី​ស្វាមី​ចំណាស់​របស់ខ្លួន​ថា ពូកែ​ថ្នម​ និង​ យល់ចិត្ត​នាង ហើយ​ថែមទាំងប្រកាសថា ចង់​បានកូន​បន្ថែមទៀត​ផង។ ​ប៉ុន្តែ ​ប៉ុន្មាន​ខែ​មុននេះ អ្នកចម្រៀងដែលមាន​សំ​ឡេង​ស្រដៀងនឹង​ ប៉ែន រ៉​ន រូបនេះ បានប្រកាស​ពី​ការបែកបាក់​ជាមួយ​ស្វាមី ដោយ​នាង​បាន​អះអាងថា អស់​និស្ស័យ​ជាមួយគ្នា។ ម៉ៅ ស៊ីណាត ថែមទាំង​ប្រគល់​កូនប្រុស​ឱ្យ​ទៅ​អតីត​ស្វាមី​ជា​អ្នកគ្រប់គ្រង ដោយ​នាង​អះអាងថា មានអនាគត​ជាង​រស់នៅ​ជាមួយ​នាង។​ ម្យ៉ាង​អតីត​ស្វាមី​ និង ​កូនប្រុស​របស់​នាង​មាន​គម្រោង​ទៅ​រស់នៅ​អាមេរិក​។​ អ្វីដែល​គេ​បានកត់សម្គាល់​នោះ ទោះបីជា​លែងលះ​ស្វាមីដែល​ធ្លាប់​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​មកហើយក៏ពិតមែន តែ​អ្នកចម្រៀង​ ម៉ៅ ស៊ី​ណាត ហាក់​មិនបាន​កើតទុក្ខក្រៀមក្រំ​អ្វី​នោះទេ​។​ អ្នកនាង​បាន​ចំណាយ​ប្រា​ក់ជាង​មួយ​ម៉ឺ​ន​ដុល្លារ​ដើម្បី​កែស​ម្ជ​ស្ស ​ជា​ពិ​សេស​ទម្រង់​មុខ​អក្សរ ​V ​ដែលកំពុង​មានការ ពេញនិយមសម្រាប់​ស្ត្រី​នាពេល​បច្ចុប្បន្ន​។​ ​ថ្មីៗ​នេះ ​ម៉ៅ ស៊ីណាត បាន​និយាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា នាង​ចង់បាន​ប្តីដែលមាន​វ័យស្របាលៗ​គ្នា​។​

តារាចម្រៀង វណ្ណ ម៉ូ​នី​កា ​និង​លោក វ៉ាត លី​ម៉េង​
​ចំណង​ស្នេ​ហ៍​ផ្អែមល្ហែម​រវាង​តារា​សម្តែង​រូប​ស្រស់ វណ្ណ ម៉ូ​នី​កា​ និង​ លោក ​វ៉ាត លី​ម៉េង ដែលជា​អ្នកដឹកនាំ​សម្តែង​នៅក្នុង​ផលិតកម្ម​ថោ​ន ដែល​បាន​រួមរស់​ក្រោម​ដំបូល​តែមួយអស់​រយៈពេល​ជិត​មួយឆ្នាំ ដែល​មិត្តភក្តិ​ជាច្រើន​រំពឹងថា នឹង​អាច​រៀបការ​ជាមួយគ្នា​។ ​ប៉ុន្តែ​ទីបំផុត ចំណង​ស្នេ​ហ៍មួយគូរ​នេះ បាន​ដាច់ដោច​គ្នា​ជាមួយនឹង​ពាក្យ​ពេ​ច​ន៍ហែកហួរ​គ្នា​ជាច្រើនកាលពី​ប៉ុន្មាន​ខែ​មុននេះ​។​ ការបែកបាក់​គ្នា​នេះ បណ្តាលមកពី​ការ​ប្រចណ្ឌដោយ​ភាគី​ខាង​ប្រុស​ចោទថា ខាង​ស្រី​មាន​ស្នេ​ហ៍ថ្មី។​ សព្វថ្ងៃ តារា​សម្តែង ​វណ្ណ ម៉ូ​នី​កា មិនទាន់មាន​អ្នកថ្មីនៅឡើយ​ទេ​​ ដោយឡែក​លោក វ៉ាត លី​ម៉េង វិញ បាន​ងាក​ទៅ​ត្រូវរ៉ូវ​ជាមួយ​ភរិយា​ដើម​វិញ​ ៕ ចេ​នី

​      

  


ឈ្នះរង្វាន់ដំណើរកំសាន្តដ៏អស្ចារ្យទៅក្រេបទឹកឃ្មុំនៅប្រទេសសឹង្ហបុរី និងទទួលបានកាដូដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃមង្គលការអ្នក! ចង់មានឨកាសឈ្នះមែនទេ? ចុច Link ខាងក្រោមនេះដើម្បីអានព័ត៌មានលម្អិត៖ https://www.facebook.com/yeos.kh/app/208195102528120/

Posted by Yeo's Cambodia on Wednesday, December 2, 2015

Related