ហ៊ិ​ន ច័ន្ទនី​រ័ត្ន តែងតែ​ចំណាយ​ពេលបាយ​ជាមួយ​គូស្នេហ៍​នៅ​ហាង​ទំនើបៗ​

ចាប់តាំងពី​ចំណង​ស្នេហ៍ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បែកធ្លាយ​ជា​សាធារណៈ​មក ធ្វើ​ឲ្យ​គូស្នេហ៍​របស់​នាង​មានការ ប្រច័ណ្ឌ​និង​នាង​កាន់តែខ្លាំង​ឡើងៗ ដូច​ដឹង​ស្រាប់​ហើយ​ថា ហ៊ិ​ន ច័ន្ទនី​រ័ត្ន គឺជា​ស្រី​ស្អាត​សម្បូរ​ស្នេហ៍​ដែលមាន អ្នក​ស្រលាញ់​ច្រើន។ ថ្វីត្បិតតែ មានការ​មមាញឹក​នៅក្នុង​ការងារ ប៉ុន្តែ ហ៊ិ​ន ច័ន្ទនី​រ័ត្ន តែងតែ​ចំណាយ​ពេលវេលា ញុំ​ា​បាយ​ពេល​ល្ងាច​ជាមួយ​គូស្នេហ៍​របស់ខ្លួន​ជាប្រចាំ ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​អ្នក​ទាំងពីរ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត។

​ថ្មីៗ​នេះ ហ៊ិ​ន ច័ន្ទ​នី័​រ័ត្ន តែងតែ​បណ្តើរគ្នា​ជាមួយ​ម្ចាស់​ស្នេហ៍​របស់​នាង​ទៅ​ញ៉ាំអាហារ​រួមគ្នា​នៅក្នុង​ហាង ផឹក​ខូ​ក​ថែ​ល ស្តាប់ភ្លេង ជជែក​គ្នា​លេង​យ៉ាង​សប្បាយរីករាយ ពេលខ្លះ​នាង​មិន​ត្រឹមតែ​ទៅ​ពីរ​នាក់​គូស្នេហ៍​ប៉ុន្តែ​ទេ ថែមទាំង​មាន​ក្រុមគ្រួសារ និង​មិត្តភក្តិ​ជាច្រើន​ទៀត​ទៅ​ជាមួយគ្នា នាង​។ ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិន​ខ្វាយខ្វល់​ពី អ្នក​នៅ​ជុំវិញខ្លួន​នាង​ឡើយ ទោះជា​មាន​អ្នក​នៅក្បែរ​ចោល​កន្ទុយភ្នែក​មើល​នាង​គ្រប់ៗ​គ្នា​ក្តី ។ ហាង​ដែល ហ៊ិ​ន ច័ន្ទនី​រ័ត្ន តែងតែ​ចំណាយ​ពេលវេលា​ញ៉ាំ​អាហារ ជាមួយ​គូស្នេហ៍​នោះ ដូចជា​ហាង Les Cocktails , Mango , Bottoms Up … ក្រៅពី​ញ៉ាំ​អាហារ​ជជែក​គ្នា ថែមទាំង​ស្តាប់ភ្លេង​កំដរ​អារម្មណ៍ ហេតុ​ដូច្នេះហើយ ទើប​នាង​ចូលចិត្ត​ចូល​ហាង បែបនេះ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នាង​បាន​នាំ​គូស្នេហ៍​និង​មិត្តភក្តិ​ប៉ុន្មាន​នាក់​ទៀត ចូល​ញ៉ាំអាហារ​នៅក្នុង​ហាង Les Cocktails ម្តុំ​បឹង​កេងកង ។

​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី័​រ័ត្ន នៅតែ​ជា​ពិ​ធិ​ការី​នី​លេចធ្លោ​ប្រចាំ​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ក្នុង​កម្មវិធី​ជា ច្រើន ចុងក្រោយ​នេះ គេ​ចាប់អារម្មណ៍​ឃើញថា នាង​កាន់តែ​ស្រស់ស្អាត​ប្លែក​និង​មាន​អ្នក​តាម​ស្រលាញ់ ច្រើន តែបើ​និយាយ​ពី​រឿង​រៀបការ​វិញ គូស្នេហ៍​របស់​នាង​ពិតជា​ចង់​រៀបការ​ឆាប់ៗ​។ ប៉ុន្តែ ហ៊ិ​ន ច័ន្ទ​នី័​រ័ត្ន មិន​ព្រម ដោយ​នាង​លើក​ហេតុផល​ថា ចង់​ចំណាយ​ពេលវេលា​នៅក្នុង​សិល្បៈ​មួយរយៈ​ពេល​ទៀត​សិន។

​តាម​ប្រភព​ពត៌មាន​ពី​អ្នក​ស្និត​ជាមួយ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​បង្ហើប​ប្រាប់ថា ជា​រៀងរាល់​ថ្ងៃនេះ គូស្នេហ៍​របស់​នាង មានការ​ហួងហែង ជាមួយ​នាង​យ៉ាងខ្លាំង សូម្បីតែ​ការថត​ភាពយន្ត ឬ​ថត​ខារ៉ាអូខេ ក៏​គូស្នេហ៍​របស់​នាង​បាន​ឲ្យ​នាង​ផ្អាក​ទាំងស្រុង​ដែរ ពីព្រោះ​គេ​មិន​ចង់ឃើញ​នាង​សម្តែង​ឈុត​ស្និទ្ធស្នាល អោបថើប​ជាមួយ​ប្រុស​ផ្សេង​។​ ដូច្នេះ​រាល់ថ្ងៃនេះ ភាគច្រើន ហ៊ិ​ន ច័ន្ទនី​រ័ត្ន ទទួល​ថត​តែ​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​សំអាងការ​តែប៉ុណ្ណោះ ។ អា​លី​ណា
​ 

  

Related