ចាន់ រតនា​សងសឹក​សំអាន ឌុន បានសម្រេច រីឯ​សំ ថា​រ័ត្ន និង​ចាន់ ហេង ចាញ់​បរទេស​


​លើស​ង្វៀន​ក្បាច់គុន​ចម្រុះ (MMA) ដែល​រៀបចំ​ដោយ​អង្គភាព ONE Championship នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​រាត្រី​ថ្ងៃទី​៥ ខែវិច្ឆិកា ជំនួប​ទាំង​១០​គូ​ក្នុង​ព្រឹត្តិការណ៍ ONE : Kingdom of Khmer បានផ្តល់​នូវ​ការប្រកួត​ដ៏​ជក់ចិត្ត ប៉ុន្តែ​ក៏មាន​អ្នកចាញ់​ទាំង​សោកស្តាយ​ផងដែរ​។​

​នា​ការប្រកួត​បើកឆាក កីឡាការិនី​កម្ពុជា វី ស្រី​ឆៃ បាន​យកឈ្នះ អេ យ៉ា​នុត ដែលជា​កូនស្រី​របស់លោក អេ ភូ​ថង ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ក្នុង​ទម្ងន់​៥៦,៧​គីឡូក្រាម​។ សម្រាប់​គូ​ទី​ពីរ​ក្នុង​ទម្ងន់​៦៥,៨​គីឡូក្រាម កីឡាករ រិ​ន សា​រ័ត្ន បាន​ផ្តួល​កីឡាករ​ខ្មែរ​-​ឥស្លាម មី​ស្លី​ន អា​លី ជាមួយនឹង​បច្ចេកទេស​ក្លេ​ដៃ​នៅ​នាទី ទី​៣:៥២​ក្នុង​ទឹក​ទី​១  ។​

ចាន់ រតនា​សងសឹក​សំអាន ឌុន បានសម្រេច រីឯ​សំ ថា​រ័ត្ន និង​ចាន់ ហេង ចាញ់​បរទេស​​គូ​ទី​បី បានផ្តល់​នូវ​ជំនួប​ដ៏​ជក់ចិត្ត ដោយ សរ សី ផ្តួល ជី​ម ចិ​ត្រា ដែលមាន​អាយុ​ក្មេង​ជាង​ខ្លួន​១០​ឆ្នាំ ឲ្យ​សន្លប់​ដោយ​បច្ចេកទេស​នៅ​ជាង​១​នាទី​ក្នុង​ទឹក​ទី​២ មុន​ពេលដែល​កីឡាការិនី​ឆ្នើម សំ ថា​រ័ត្ន បាន​ចាញ់​កីឡាការិនី​ឥណ្ឌា Jeet Toshi ទាំង​មិន​អស់ចិត្ត​ក្រោយ​ការប្រកួត​៣​ទឹក​ពេញ​។​

​ជំនួប​ពីរ​គូ​ទៀត​រវាង​កីឡាករ​ខ្មែរ និង​ខ្មែរ ស៊ីម ប៊ុន​ស្រ៊ុន ធ្វើ​ឲ្យ​ខុន ស៊ី​ចាន់ ចុះចាញ់​នៅ​ចុង​ទឹក​ទី​១ ក្នុង​ទម្ងន់​៥៦,៧​គីឡូក្រាម ខណៈ មាស ម៉ើ ផ្តួល ចាន់ សំអាត ឲ្យ​សន្លប់​ដោយ​បច្ចេកទេស បន្ទាប់ពី​ប្រកួត​បាន​ជាង​១​នាទី​។​

​ឈានទៅ​ជំនួប​គូ​ឯក​រង​នៃ​ព្រឹត្តិការណ៍ ONE: Kingdom of Khmer កីឡាករ​ម៉ាឡេស៊ី Gianni Subba បាន​យកឈ្នះ​កីឡាករ​ថៃ Anatpong Bunrad ក្រោយ​ការប្រកួត​បី​ទឹក​ពេញ មុន​ពេលដែល​កីឡាករ​អាមេរិក Lowen Tynanes ប្រើ​ស្នៀត​ក្លេ​ចំ​បំពង់ខ្យល់​ឲ្យ កីឡាករ​រុស្ស៊ី Rasul Yakhyaev ចុះចាញ់​ក្នុង​ទឹក​៣ សម្រាប់​ជំនួប​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​។​

ចាន់ រតនា​សងសឹក​សំអាន ឌុន បានសម្រេច រីឯ​សំ ថា​រ័ត្ន និង​ចាន់ ហេង ចាញ់​បរទេស​​នៅ​គូ​ទី​៩ កីឡាករ​ឥណ្ឌូនេស៊ី Mario Satya Wirawan បាន​ផ្តួល​កីឡាករ​កម្ពុជា ចាន់ ហេង ឲ្យ​ចុះចាញ់ បន្ទាប់ពី​ប្រកួត​បានត្រឹមតែ​៦​វិនាទី​ប៉ុណ្ណោះ​ក្នុង​ប្រភេទ​ទម្ងន់​៦១,២​គីឡូក្រាម រីឯ​ចុងក្រោយ ចាន់ រតនា សងសឹក សំអាង ឌុន បានសម្រេច​បន្ទាប់ពី​ប្រកួត​បាន​ជាង​៤​នាទី​ក្នុង​ទឹក​ទី​១ ។ កាលពី​ឆ្នាំមុន រតនា បាន​ចាញ់ ឌុន ទាំង​មិន​អស់ចិត្ត​ក្នុង​ព្រឹត្តិការណ៍ Rise of the Kingdom៕

ចាន់ រតនា​សងសឹក​សំអាន ឌុន បានសម្រេច រីឯ​សំ ថា​រ័ត្ន និង​ចាន់ ហេង ចាញ់​បរទេស​ ចាន់ រតនា​សងសឹក​សំអាន ឌុន បានសម្រេច រីឯ​សំ ថា​រ័ត្ន និង​ចាន់ ហេង ចាញ់​បរទេស​ ចាន់ រតនា​សងសឹក​សំអាន ឌុន បានសម្រេច រីឯ​សំ ថា​រ័ត្ន និង​ចាន់ ហេង ចាញ់​បរទេស​ ចាន់ រតនា​សងសឹក​សំអាន ឌុន បានសម្រេច រីឯ​សំ ថា​រ័ត្ន និង​ចាន់ ហេង ចាញ់​បរទេស​ ចាន់ រតនា​សងសឹក​សំអាន ឌុន បានសម្រេច រីឯ​សំ ថា​រ័ត្ន និង​ចាន់ ហេង ចាញ់​បរទេស​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​