ប្រកាស តែងតាំង ក្រុមការងារ គណបក្សប្រជាជន ឃុំព្រែកជីក ខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីថ្ងៃទី០៥ ខែ១២ ឆ្នាំ២០១៥ មានពិធីប្រកាសតែងតាំង ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ឃុំព្រែកជីក ស្រុករក្ខគិរី ខេត្តបាត់ដំបង ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមវត្តមាន  លោក ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អគ្គនាយករងអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារ គណបក្សប្រជាជនឃុំ ព្រែកជីក និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់នាយឧត្តមសេនីយ៏ ម៉ៅ ច័ន្ទដារ៉ា អគ្គនាយកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ជាគណៈអធិបតី ដែលមានសមាជិក សមាជិកា បក្សចូលរួមប្រមាណជាង២០០នាក់។

លោកឧត្តមសេនីយ៏ឯក មាស ស៊ីផាន ក៏បាននំាយកនូវមូលនិធិរបស់សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់ប្រជាពលរដ្ឋដែលទើបសម្រាលកូន ចំនួន ៤២នាក់ និងក្រុមគ្រួសារមរណៈភាព ៩នាក់សរុប ៥១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការចំនួន ២០ម៉ឺនរៀល នាឱកាសនោះផងដែរ។

លោក ឧត្តមសេនីយ៏ឯក មាស ស៊ីផាន ថ្លែងបន្តថា ចំពោះក្រុមគ្រួសារដែលមរណះភាព សម្តេចក្រឡា ហោម សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសព ។

លោក ឧត្តមសេនីយ៏ឯក មាស ស៊ីផាន ក្រើនរំលឹកនូវប្រសាសន៏ សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើទៅ កាន់មន្ត្រីនៅមូលដ្ឋានថា យើងជាមន្រ្តីជាអ្នកបម្រើរាស្ត្រមិនមែនជាចៅហ្វាយរាស្ត្រទេ  សូមឲ្យយក ចិត្តទុកដាក់ការលំបាករបស់ប្រជាពលរដ្ឋ។

លោក ឧត្តមសេនីយ៍ឯក ក៍បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសប្រសាសន៍សួរសុខទុក្ខរបស់សម្តេចតេជោ ផងដែរ ដែលលោកតែងតែគិតដល់សុខទុក្ខ ប្រជាពលរដ្ឋកម្ពុជាទូទៅមិនប្រកាន់និន្នាការនយោបាយ បាយ៕