ក្រុមចលនា​យុវជន​កម្ពុជា​ ក្រុម១៥៧ មាន​៤ពិន្ទុ​ ក្នុងដៃ​នៃពាន​ Soccer League 2015

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួត ពានរង្វាន់បាល់ទាត់ Soccer League 2015 លើកទី៣ ដែលរៀបចំឡើង ដោយសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) នាថ្ងៃសៅរ៍ទី៥ ខែឆ្នូ ឆ្នាំ ២០១៥ នៅទីលានភ្នំពេញក្រោន ក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ បានត្រឹមស្មើជាមួយក្រុម អាណាចក្របៃតង លទ្ធផល ៣ទល់៣ ខណៈក្រុមទីស្ដីការគណៈរដ្ឋមន្ត្រី ឈ្នះ ក្រុមអាកាសចរស៊ីវិល លទ្ធផល ៣ទល់០ ពូលជ។

លោក ម៉ឹង ពន្លក ប្រធានក្លឹបក្រុមចលនា យុវជនកម្ពុជាក្រុម១៥៧ បានមានប្រសាសន៍ថា ចំពោះលទ្ធផលនេះ ធ្វើឲ្យក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ មានឱកាសច្រើន ក្នុងការឈានជើងឡើង ទៅវគ្គ១៦ក្រុមថែមទៀត ដោយក្រុមរបស់លោកលេង បាន២ប្រកួត គឺប្រកួតទី១ ឈ្នះក្រុមអាកាសចរស៊ីវិល លទ្ធផល ៤ទល់១ និងលើកទី២ បានត្រឹមស្មើក្រុមអាណាចក្រ បៃតងលទ្ធផល ៣ទល់៣ មាន ៤ពិន្ទុក្នុងដៃ ហើយលើកទី៣ ប៉ះក្រុមទីស្ដីការគណៈរដ្ឋមន្ត្រីក្រុមលោកមានសង្ឃឹមច្រើនក្នុងការយកឈ្នះផងដែរ។

លោកបានបន្តថា ក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧ ធ្លាប់បានលើកពានរង្វាន់បាល់ទាត់ហ្វូតសាល គឺពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជាលើកទី១ ឆ្នាំ២០១៤ ចំណែកលើកនេះលោក ក៏មានសង្ឃឹមក្នុងការឈានជើង វគ្គផ្តាច់ព្រ័ត្រដែរ។

លោកប្រធានក្លឹបបានបន្ថែមទៀតថា លោកសូមថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី សហភាពសហព័ន្ធយុវជនកម្ពុជា ដែលលោកមានគំនិតផ្តួចផ្តើម រៀបចំការប្រកួតបាល់ទាត់ នេះឡើង ដើម្បីជួបជំរុញ និងបំផុសស្មារតីយុវជនទូទាំងប្រទេសទំាងអស់ឲ្យងារមកលេងកីឡា និងក៏ជាការត្រៀមខ្លួន សម្រាប់រៀបចំការប្រកួត ស៊ីហ្គេមលើក ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕