អង្គការ​លីកាដូ ផ្អាក​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ពន្ធនាគារ ជា​លើកដំបូង

ភ្នំពេញ: ​អង្គការ​លីកាដូ មិនអាច​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅតាម​គម្រោង​នៅ​ពន្ធនាគារ​ចំនួន ១៨​កន្លែង នៅ​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៥ បានឡើយ ដោយសារ​មាន​លក្ខខណ្ឌ​ហាមឃាត់​មួយចំនួន​ជា​លាយលក្ខណ៍អក្សរ​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស លីកាដូ នៅ​ថ្ងៃទី​៦​ខែធ្នូ​នេះ បាន​ឲ្យ​ដឹងថា ប្រព័ន្ធគ្រប់គ្រង​ពន្ធនាគារ​កម្ពុជា នៅតែ​មិនទាន់​អាច​ដោះស្រាយ​បញ្ហា​បាន​ច្រើន ដែល​ក្នុងនោះ រួមមាន ការ​ធ្វើទុក្ខបុកម្នេញ ការរើសអើង ការកេងប្រវ័ញ្ច និង​អំពើ​បង់ប្រាក់​ក្រៅច្បាប់​ជាដើម​។ ចំនួន​ជន​ជាប់ឃុំ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​នៅមានកម្រិត​ខ្ពស់​នៅឡើយ ជាពិសេស​ស្ត្រី​និង​អនីតិជន និង​រួមមាន​ករណី​ជាច្រើន​ដែល​ឃុំខ្លួន​ខុស​នីតិវិធី និង​ដែល​កំពុង​រង់ចាំ​ការ​សវនាការ​នៅ​សាលាឧទ្ធរណ៍​យ៉ាងយូរ​។​

​ក្នុងអំឡុងពេល​២០​ឆ្នាំ ចុងក្រោយ​នេះ ជា​រៀងរាល់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ អង្គការ​លីកាដូ តែងតែមាន​ការចែកជូន​កញ្ចប់​អាហារ​ឧបត្ថម្ភ​តិចតួច​ដល់​ជន​ជាប់ឃុំ​ទាំងអស់​រួមទាំង​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេងៗ​។ ប៉ុន្តែ​ដោយឡែក​សម្រាប់​ឆ្នាំនេះ ដោយមាន​ការដាក់​លក្ខ​ខណ្ឌ​មាន​តឹងតែង​ពេក ធ្វើ​ឲ្យ​ការ​ប្រារព្ធ​ពិធី​ក្លាយជា​គ្មាន​អត្ថន័យ​គ្រប់គ្រាន់​ឡើយ​។ លើសពីនេះ​ទៀត ជន​ជាប់ឃុំ​ទាំងនោះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​កម្មវិធី​យ៉ាងសំខាន់​ដ៏​មាន​អត្ថន័យ​ដូច​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​ឡើយ​។​

​អ្នកនាង ណា​លី ពិ​ឡូ​ក នាយិការ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ មានប្រសាសន៍ថា " ការ​រិត​ត្បិត​ទាំងនេះ បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​ស្ថានភាព​អវិជ្ជមាន​របស់​រដ្ឋ​ក្នុងប្រទេស​កម្ពុជា ក្នុងពេល​បច្ចុប្បន្ន​"​។ អ្នកនាង​បន្តទៀតថា ក្នុង​រយៈពេល​២០​ឆ្នាំ​ដែល​អង្គការ​លីកាដូ ធ្លាប់តែ​ផ្តល់ឱកាស​ដល់​ជន​ជាប់ឃុំ​ឲ្យ​បាន​ចូលរ​រួម​ក្នុង​ពិធីបុណ្យ​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ក្នុងចំណោម​អ្នក​ទាំងនោះ នៅមាន​ជន​ជាប់ឃុំ​ជាច្រើន​កំពុង​រង់ចាំ​ការ​សវនាការ បច្ចុប្បន្ន​ត្រូវបាន​រិត​ត្បិត ហើយ​តើ​ការ​រិត​ត្បិត​នេះ​ធ្វើឡើង​ដើម្បី​អ្វី​?"៕​

អង្គការ​លីកាដូ ផ្អាក​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ពន្ធនាគារ ជា​លើកដំបូង

អង្គការ​លីកាដូ ផ្អាក​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ពន្ធនាគារ ជា​លើកដំបូង

អង្គការ​លីកាដូ ផ្អាក​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ពន្ធនាគារ ជា​លើកដំបូង

អង្គការ​លីកាដូ ផ្អាក​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ពន្ធនាគារ ជា​លើកដំបូង