បញ្ជូនជនសង្ស័យ​៥​នាក់​​ពាក់​ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន​​ទៅ​សាលាដំបូង​ខេត្ត

​ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​យុវជនសង្ស័យ​៥​នាក់​ ត្រូវ​បាន​​​នគ​របាល​ឃាត់ខ្លួន​​ពាក់​ព័ន្ធ​​ករណី​ជួញដូរ​គ្រឿងញៀន​​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ថ្ងៃ​ទី​៤ ​ធ្នូ​ ២០១៥​ នៅ​ចំណុច​ស្តង់​តា​ងួ​ន​ ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​២ ​សង្កាត់​​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយប៉ែ​ត​ ​និង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​សាលាដំបូង​ខេត្ត​កាល​ពី​ថ្ងៃ​ទី​៥ ​ធ្នូ​ ២០១៥ ​។​

លោក​វ​រ​សេនីយ៍​ឯក ចាប ​សុ​ផា​រិ​ទ្ធ ​ស្នងការ​រង​នគរ​បាល​ខេត្ត​ បានឱ្យ​​ដឹង​ថា​​ យុវជនសង្ស័យ​​ទាំង​៥​នាក់​​​​ជា​មុខសញ្ញា​ចាស់​​​ មាន​ ១-​ឈ្មោះ សែ​ម សុ​វ​ណ្ណា​រី​ ​​អាយុ​២០​ឆ្នាំ​ ២-​ឈ្មោះ សេង ទីណា​ ​​អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ សឹង​ បញ្ញា​ ​​អាយុ​១៩​ឆ្នាំ​ ៤-​ឈ្មោះ វ៉ា​ន់ ដា​​អាយុ១៩​ឆ្នាំ​ និង​៥-​ឈ្មោះ នី​វ ពិ​សិទ្ធ ​​អាយុ​១៩​ឆ្នាំ​ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​។ ចំណែក​​វត្ថុ​តាង មាន​ ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ខេ​ទឹកកក​)១​កញ្ចប់​តូច ​និង​​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន ៕