សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​​លួច​ម៉ូតូ​ម្នាក់​​​នៅ​​ក្រុង​បាន​លុង​

ខេត្តរតនគិរី​ ៖ សមត្ថកិច្ច​នគ​របាល​ប៉ុ​ស្តិ៍រដ្ឋ​បាល​​ឡា​បាន​សៀ​ក​ ឃាត់ខ្លួន​ជនសង្ស័យ​​លួច​ម៉ូតូ​ម្នាក់​កាលពីវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ​ធ្នូ ​​​ស្ថិត​នៅ​ក្នុងភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ​ ។​

លោក ​ផ​ន ទុំ នាយ​ប៉ុស្តិ៍​​ស្តីទី​​ឡា​បាន​សៀ​កបាន​ឲ្យ​ដឹង​ថា ​​ជនសង្ស័យ​ ឈ្មោះ សួន រិ​ន ​ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ ​មាន​ទីលំនៅ​តំបន់​១០១​ ខេត្តស្ទឹងត្រែង​ ​ជា​កម្មករ ​បាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​​ម៉ាក​អាយ​ខុន ​ព​ណ៌​លឿង​លាយ​ស ​ពាក់​ស្លាក​លេខ​រតនគិរី​១B-០៧០១​ លេខ​ម៉ា​ស៊ីន​៨០១៣៤៧៦ ​​​​ដែល​ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ លឹ​ម សុជាតា​ ភេទស្រី​ អាយុ​៤៧​ឆ្នាំ​ ​​ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ជ័យ​ជំនះ​ សង្កាត់​ឡា​បាន​សៀ​ក ​ក្រុង​បាន​លុង ។​

​​ជនសង្ស័យ​​​ត្រូវ​បាន​​សមត្ថកិច្ច​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី ៕