កញ្ចប់់​ចំណាយ​លើកទឹកចិត្ត​នៃ​ឥណទាន​ទិញ​លំនៅ​ឋាន នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ

ប្រទេស​វៀតណាម ៖ រដ្ឋមន្ត្រី​សំណង់​លោក Trinh Dinh Dung បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​បើកប្រាក់​ចំណាយ​សម្រាប់​ប្រើប្រាស់​ក្នុង​កញ្ចប់​លើកទឹកចិត្ត​នៃ​ឥណទាន​លំនៅ​ឋាន​ចំនួន​១,៣​ប៊ី​លាន​ដុល្លារ នឹង​ត្រូវ​បញ្ចប់​នៅ​ខែមេសា​នេះ​ហើយ ខណៈ​ជាង​៧០%​នៃ​ខ្ទង់ចំណាយ​ទាំងនោះ​ត្រូវ​បាន​ផ្តល់​រួច​ហើយ​ដែរ​» ។

លោក​រដ្ឋមន្ត្រី​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អង្គភាព​រដ្ឋសភា​ជាតិ​ថា ៖ «​កាលពី​ដំណាច់​ខែតុលា​នេះ ធនាគារ​ទាំងឡាយ​បាន​ផ្តល់​កញ្ចប់​ឥណទាន​ចំនួន​៩៥៥,៥​លាន​ដុល្លារ​រួច​ហើយ ខណៈ​ខ្ទង់ចំណាយ​ជាក់ស្តែង​មាន​ប្រហែលជា​៦០០​លាន​ដុល្លារ​ប៉ុណ្ណោះ ឬ​ស្មើនឹង​៤៥% នៃ​បរិមាណ​ចំណាយ​សរុប ។ ក្នុង​នោះ​ដែរ ទឹកប្រាក់​ប្រមាណ​ជា​៤៤៩​ដុល្លារ​ត្រូវ​បាន​ចំណាយ​ដល់​អ្នកទិញ​លំនៅ​ឋាន​ឯកជន​ឬ​ម្នាក់​ៗ ខណៈ​ទឹកប្រាក់​ដែល​សេសសល់ ត្រូវ​បាន​ផ្តល់​ឲ្យ​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​នានា ។ ការ​ចំណាយ​មិន​បាន​ដូច​កា​រំពឹង​ទុក​ទេ ដោយសារ​តែ​កង្វះខាត​នៃ​គម្រោង​លំនៅ​ឋាន​លក្ខណៈ​ពាណិជ្ជកម្ម​ខ្នាត​តូច និង​សង្គម​» ។

ជាង​នេះ​ទៀត មូលនិធិ​សម្រាប់​អ្នកទិញ​ផ្ទះ ហាក់​ជួប​នូវ​ភាព​ស្មុគស្មាញ ឬ​លំបាក​ក្នុង​ការ​ទទួល​បាន​ឥណទាន ស្រប​ពេល​កញ្ចប់​ថវិកា​នេះ​មិន​បាន​ផ្តល់​ឲ្យ​ពី​កញ្ចប់​ថវិការដ្ឋ​ឡើយ ប៉ុន្តែ​តាម​រយៈ​បណ្តា​ធនាគារពាណិជ្ជ ។ ហេតុនេះ​ទើប​មាន​លក្ខខណ្ឌ​ក្នុង​ការ​ផ្តល់​កម្ចី​កាន់តែ​តឹងរ៉ឹង​ថែម​ទៀត ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «​បរិមាណ​អ្នក​ខ្ចី គឺ​មាន​ចំនួន​ច្រើន ។ ទោះបីជា​យ៉ាងណា ពុំ​មាន​អ្នកទិញ​ផ្ទះ​ច្រើន​តាម​ការ​កំណត់​របស់​ធនាគារ​ឡើយ​» ។

ឧទាហរណ៍ គម្រោង​លំនៅ​ឋាន​ពិសេស Rice City Song Hong ក្នុង​សង្កាត់ Long Bien នៅ​ក្រុង​ហាណូយ ដែល​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន BIC Company នៅ​មិន​ទាន់​បាន​អនុវត្ត​ទេ សូ​ម្បី​តែ​មួយ​ឆ្នាំ​ក្រោយ​ការ​ចាប់ផ្តើម​សាងសង់​ក៏​ដោយ ។

ចំណែក​លោក​អគ្គនាយករង Luc Minh  Hoan លើក​ឡើង​ថា ៖ «​គម្រោង​នេះ​មិន​ទាន់​បាន​បំពេញ​តាម​លិខិតអនុញ្ញាត​ឈូស​ឆាយ​ដីធ្លី​នៅឡើយ​ទេ ទោះបីជា​ក្រុមហ៊ុន​បាន​បញ្ជូន​ឯកសារ​មួយ​ចំនួន​ទៅ​រដ្ឋបាល​សង្កាត់​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ក៏​ដោយ​» ។

រីឯ​លោក Le Minh Hien អ្នក​តាំង​ទីលំនៅ​ក្នុង​គម្រោង Hai Phong Port City ឱ្យ​ដឹង​ថា ៖ «​លោក​មិន​បាន​ទិញ​ផ្ទះល្វែង​មួយ​ខ្នង​សោះ តាម​រយៈ​កញ្ចប់​ឥណទាន​ទិញ​លំនៅ​ឋាន​នេះ​។ មាន​គម្រោង​លំនៅ​ឋាន​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ទីក្រុង​នេះ ប៉ុ​ន្តែ​ស្ថិត​នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ​។ ដូច្នេះ ពួក​គេ​គ្មាន​ជម្រើស​ច្រើន​ឡើយ បើទុកជា​មាន​សិទ្ធិ​ជ្រើស​យក​ឥណទាន​យ៉ាងណា​ក្តី​» ។

ក្រសួង​ថ្លែង​ថា នឹង​បញ្ចប់​នូវ​យន្តការ​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ ការ​គ្រប់គ្រង​លំនៅ​ឋាន និង​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​អចលនទ្រព្យ ខណៈ​មានការ​ជំរុញ​ក្នុងស្រុក​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​គម្រោង​របស់​ពួក​គេ ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​លំនៅ​ឋាន​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​ថ្នាក់​កណ្តាល ។

ក្រសួង​នឹង​ជួយ​ដល់​បណ្តា​វិនិយោគិន​ផ្នែក​អចលនទ្រព្យ​ផង​ដែរ ដើម្បី​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​របស់​ពួក​គេ​សម្រាប់​កាត់​បន្ថយ ឬ​បញ្ចុះតម្លៃ​លំនៅ​ឋាន និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ជឿជាក់​ក្នុង​ចំណោម​អ្នកទិញ​មួយ​ចំនួន ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖ «​នឹង​មានកម្ម​វិធី​លើកទឹកចិត្ត​ផ្សេង​ៗ​ទៀត​ដើម្បី​គាំទ្រ​អ្នកទិញ​ផ្ទះ បន្ទាប់​ពី​ការ​ចំណាយ​លើ​កញ្ចប់​ឥណទាន​ចំនួន​៣០​ទ្រី​លាន​ដុ​ង ដែល​វា​ជា​កិច្ចការ​យូរអង្វែង​របស់​រដ្ឋាភិបាល​» ។

លោក​បន្ត​ថា ៖ «​ច្បាប់​លំនៅ​ឋាន​បាន​ចែង​ថា រដ្ឋាភិបាល​គួរ​មាន​គោលនយោបាយ​ផ្សេង​ៗ​ដើម្បី​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ដែល​បាន​ចូលរួម​ក្នុង​គម្រោង​លំនៅ​ឋាន​សង្គម ក៏​ដូច​ជា​អ្នកមាន​ចំណូល​ទាប និង​មធ្យម ក្នុង​អត្រា​ការ​ប្រាក់​មួយ​ដែល​អាច​ទទួលយក​បាន ។ ធនាគារ​រដ្ឋ​វៀតណាម​នឹង​អំពាវនាវ​ដល់​បណ្តា​គ្រឹះស្ថាន​ឥណទាន​នានា​ឱ្យមក​ចូលរួម​ក្នុង​កម្មវិធី​នេះ​» ៕